អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក បានទទួលបច្ច័យ ទេយ្យទាន ពីព្រះសង្ឃ វត្តទាំង ៥២ វត្តក្នុងស្រុក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 3, 2026

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក បានទទួលបច្ច័យ ទេយ្យទាន ពីព្រះសង្ឃ វត្តទាំង ៥២ វត្តក្នុងស្រុក

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក បានទទួលបច្ច័យ ទេយ្យទាន ពីព្រះសង្ឃ វត្តទាំង ៥២ វត្តក្នុងស្រុក

...............................
នាថ្ងៃ អង្គារ ទី ២ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក លោក ស៊ូ ម៉ុល ប្រធានគណៈកម្មាធិកាអនុសាខាស្រុក និងសហការី បានទទួល បច្ច័យ ទេយ្យទានពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះបាឡាត់គម្ពីរធម្មសត្ថាបាឡាត់គណខេត្តស្វាយរៀង ជាព្រះគ្រូបរិត្តវិទូអនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការវត្តចន្ត្រី រួមទាំងព្រះមន្ត្រីសង្ឃ និង ព្រះគ្រូចៅអធិការ គណៈកម្មការវត្តទាំង ៥២ វត្ត រួមមាន៖ អង្ករ ១ តោន មី ៣០ កេស បន្លុង ២០ ទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០ យួរ ប៊ីចេង ១៥ គ.ក្រ អំបិលអ៊ីយ៉ូត ២០ គ.ក្រ ស្ករស ៥ គ.ក្រ ទឹកបរិសុទ្ធ ៣ កេស ភេជ្ជ. ៤ កេស បច្ច័យ ១ លានរៀល ប្រគលជូនអនុសាខាសម្រាប់ទុកដោះស្រាយឆ្លើយតបដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ។ នាឱកាសនោះ ព្រះធម្មកិច្ចមុនី រស់ ឌី បានមានសង្ឃដេកាថា ដោយបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អនុសាខាកាកបាទកម្ពុជាស្រុក ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យព្រះអង្គ និងព្រះសង្ឃគ្រប់អង្គសព្វព្រះទ័យយ៉ាងក្រៃលែង ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ សំដៅជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋយើងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ។ ជាការឆ្លើយតបលោក ស៊ូ ម៉ុល បាននាំមកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសូមថ្លែងអំណរព្រះគុណ អណរគុណ ចំពោះព្រះសង្ឃគ្រប់អង្គ គណៈកម្មការ គ្រូអាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ក្នុងការចូលរួមចំណែកជាមួយ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម លោក ស៊ូ ម៉ុល បានបន្តទៀតថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហើយពេលព្រះសង្ឃមើលឃើញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌នៃការចែករំលែកល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយើង ។ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃគ្រប់អង្គដែលជាម្ចាស់ទេយ្យទាន ។












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages