ឡានដឹកកម្មករ-កម្មការិនីរោងចក្រជាង ៤០នាក់ ក្រឡាប់ផ្ងារជើងនៅស្រុករំដួល បណ្តាលឱ្យមនុស្ស ២៥នាក់រងរបួស ក្នុងនោះធ្ងន់ ៥នាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 4, 2026

ឡានដឹកកម្មករ-កម្មការិនីរោងចក្រជាង ៤០នាក់ ក្រឡាប់ផ្ងារជើងនៅស្រុករំដួល បណ្តាលឱ្យមនុស្ស ២៥នាក់រងរបួស ក្នុងនោះធ្ងន់ ៥នាក់

ឡានដឹកកម្មករ-កម្មការិនីរោងចក្រជាង ៤០នាក់ ក្រឡាប់ផ្ងារជើងនៅស្រុករំដួល បណ្តាលឱ្យមនុស្ស ២៥នាក់រងរបួស ក្នុងនោះធ្ងន់ ៥នាក់


   (ខេត្តស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីថ្នាក់ដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានជួបឧបទ្ទវហេតុក្រឡាប់ផ្ងារជើងនៅតាមដងផ្លូវ ដែលមានផ្ទុកមនុស្សសរុបចំនួន ៤០នាក់ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលជិត ៣០នាក់ ប៉ុន្តែជាសំណាងល្អមិនមានជនរងគ្រោះណាម្នាក់បាត់បង់ជីវិតនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:១៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

   យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកែច្នៃពណ៌លឿងមួយគ្រឿង បើកបរក្នុងទិសដៅដឹកបងប្អូនកម្មករ-កម្មការិនីយ៉ាងណែនណាន់តាប់ ដោយមានអ្នកខ្លះថែមទាំងតោងអង្គុយនៅផ្នែកខាងក្រោយស្តុបរថយន្តយ៉ាងគ្រោះថ្នាក់ថែមទៀតផង ដើម្បីឆ្ពោះទៅកាន់ការងារ (រោងចក្រ) ដោយបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវក្បែរដងផ្លូវថ្មើរជើងតែម្តង។

   ប្រភពដដែលបានបន្តថា នៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ បានបណ្តាលឱ្យកម្មករ-កម្មការិនីដែលជិះនៅលើរថយន្តសរុបចំនួន ៤០នាក់ ភ័យស្លន់ស្លោ និងរងរបួសស្រាលចំនួន ២០នាក់ ចំណែកឯបងប្អូនកម្មករ ៥នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែក សាមគ្គីរំដួលផងដែរ៕
ដោយ: ភក្ដី
























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages