តៃកុងងោកមួយភាំងរថយន្តកុងទីន័ររេចង្កូតបុកបង្កាន់ដៃស្ពានហាយវ៉េ និងម៉ូតូធ្លាក់ចូលទន្លេតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, August 20, 2018

តៃកុងងោកមួយភាំងរថយន្តកុងទីន័ររេចង្កូតបុកបង្កាន់ដៃស្ពានហាយវ៉េ និងម៉ូតូធ្លាក់ចូលទន្លេតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ


ខេត្តស្វាយរៀង៖ រថយន្តកុងទីន័រមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពាន និងម៉ូតូក្មេងស្ទូចត្រីធ្លាក់ចូលទន្លេវ៉ៃគោតែសំណាងល្អហើយគ្មានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាម្នាក់នោះទេ។ ករណីនេះបានកើតឡើងកាលវេលាម៉ោង៤:២៥នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើតស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។​​
បើតាមក្នេងប្រុសជាម្ចាស់ម៉ូទូមានឈ្មោះ សំ មន្ថារចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិវាលយន្ត សង្កាត់/ក្រុង ខេត្តស្វាយរៀងបានឲ្យដឹងថា៖ រូបគេនិងមិត្តភ័ក្តបានមកស្ទូចត្រីនៅក្រោម ស្ពានហាយវ៉េចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។



ប្រភពបានបន្តទៀតថា៖ មកដល់ចំណុចភូមិឃុំខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ បុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្ររាបដល់ដីនិបបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោជាមួយតែម្តង។ ក្រោយពីបង្កហេតុរួចមកគេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិច បំរុងហៅរថយន្តតាក់ស៊ីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនមកកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង។



ហើយអ្នកសាព័ត៌មានយើងសួរពីមូលហេតុនៃការបើកបរបុរសដែលសង្ស័យជាតៃកុងរថយន្តបង្កគ្រោះថ្នាក់បានប្រាប់ថា រូបគេមិនមែនជាតៃកុងរថយន្តបង្កនោះទេគាត់គឺជាព្រូឡានតែប៉ុណ្ណោះ។ ហើយក្នុងហេតុការណ៍ក៏មិនដឹងដែរពោលគឺ ដេកក្នុងរថយន្តភ្ញាក់ឡើងស្រាប់តែរថយន្តធ្លាក់ចូលទឹករួចទៅហើយ។ បុរសសង្ស័យបានបន្តទៀតថារូបគាត់ចេញពីរថយន្តនៅក្នុងជាមួយតៃកុងហើយសួរតៃកុងថាមានរឿងអីបានធ្លាក់ទឹកគេប្រាប់ថាងោកមួយភាំងក៏បណ្តាលឲ្យរថយន្តរេចង្កូតបុករះបង្កាន់ដៃស្ពាននិងម៉ូតូធ្លាក់តែម្តងទៅ៕





No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages