ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លើកទឹកចិត្តឱ្យបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន.... - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, August 21, 2018

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លើកទឹកចិត្តឱ្យបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន....


ខេត្តស្វាយរៀងៈ នៅព្រឹកថ្ងៃទី ២១ ខែសីហាឆ្នាំ២០១៨នេះ ឯកឧត្ដម តូច ប៉ូលីវា អភិបាលរងខេត្ត និងព្រះតេជគណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ បានឱ្យដឹងថាៈ ឆ្នាំនេះជាឆ្នាំទី២ហើយដែលវត្តបានរៀបចំទទួលចង្ហាន់ ចំណីអាហារសំរាប់ព្រះសង្ឃ .សិស្សដែលជាបេក្ខជនដែលបានមកប្រលងហើយគ្មានទីស្នាក់អាស្រ័យ ក៏ដូចជាកងកំលាំងសមត្ថកិច្ចដែលបានមកចូលរួមការពាររក្សាសណ្តាប់ធ្នាប់មណ្ឌលប្រលងផងដែរ ។ ព្រះតេជគណបានមានសង្ឃដីកាបន្តទៀតថាៈ បច្ច័យដែលបានចំណាយក្នុងពិធីនេះចប់រួចរាល់ គឺចាប់ពី ៤លានរៀល ទៅ៦លានរៀលដែលបានមកពីសប្បុរសជនផង និងជាបច្ច័យផ្ទាល់របស់ព្រះអង្គផ្ទាល់ដោយមិនឱ្យប៉ៈពាល់បច្ច័យរបស់វត្តនោះទេ។ ព្រះអង្គសូមធ្វើការអំពាវនាវក៏ដូចជាសុំបិណ្ឌបាត្រដល់សប្បុរសជនទាំងអស់សូមមេត្តាជួយចូលរួមតាមកំលាំងសទ្ធាជ្រះថ្លាដើម្បីជួយដល់សិស្សនិស្សិតដែលមកស្នាក់អាស្រ័យនៅតាមទីវត្តអារាមនាឆ្នាំក្រោយៗទៀតផងគឺទទួលបានអានិសង្ឃយ៉ាងច្រើនឥតគណនា។




ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើការជម្រុញនឹងលើកទឹកចិត្តឱ្យបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវធ្វើយ៉ាងណាខិតខំឱ្យបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុនពីព្រោះរដ្ឋបាលខេត្តនឹងមានរង្វាន់ជាច្រើនដើម្បីលើកទឹកចិត្ត។ លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះខណៈដែលលោកបានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានដែលបានអញ្ជើញមកពិសារអាហាររួមគ្នានៅវត្តព្រៃឆ្លាក់ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀង។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.០០២នាក់ ស្រី ១.៨៥១នាក់ ចែកចេញជា ៦មណ្ឌល និង ១៦២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១.២៧៦នាក់ ចែកចេញជា ០២មណ្ឌល (មាន ៥២បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ២.៧២៦នាក់ ចែកចេញជា ០៤មណ្ឌល (មាន ១១០បន្ទប់) រួមមានមណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ និងមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ។








No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages