Update ៖ សាកសពអណ្តែតទឹកទន្លេវ៉ៃគោ គឺជាតៃកុងឡានកុងតឺន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, August 22, 2018

Update ៖ សាកសពអណ្តែតទឹកទន្លេវ៉ៃគោ គឺជាតៃកុងឡានកុងតឺន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨


ស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច ខណៈដែរប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹករសាត់មកជាប់កញ្ជែតនោះពិតជាតៃកុងរថយន្តកុងទីន័រ ។ បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សាកសព ដែលពលរដ្ឋប្រទះឃើញនោះ ពិតជាតៃកុងរថយន្តកុងទីន័រពិតប្រាកដមែន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ពីព្រោះបុរសម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលម្សិលមិញប្រាប់ថា ខ្លួនជាព្រូរថយន្តប៉ុណ្ណោះ ។





បន្ទាប់ពីសមត្ថកិច្ចយកទូកអូសសពមកលើគោកឆែកឆេររកមើលឃើញកាបូបដៃ ក្នុងហោប៉ៅ ដែលកាន់អត្តសញ្ញាណប័ណ្ណមានឈ្មោះ ហួត កំំណត់ ភេទប្រុស មានទីលំនៅភូមិសន្សំំកុសល២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំំពេញ ។ ក្រោយពីសមត្ថកិច្ចពិនិត្យលើសាកសពរួចមក សមត្ថកិច្ចអះអាងថា ពិតជាតៃកុងរថយន្តកុងទីន័រ ដែលជួបចរាចរណ៍កាលពីម្សិលមិញពិតប្រាកដមែន ។ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages