លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, August 22, 2018

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម


(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅអធិការដ្ឋានស្រុកស្វាយជ្រំ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ កងកម្លាំងនគរបាលស្រុកស្វាយជ្រំខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបានយ៉ាងល្អក្នុងមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការនៃការបោះឆ្នោតតំណាងរាស្រ្តអាណតិ្ត ទី៦ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះ។


លោកជំទាវក៏បានសំណូមពរឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុង មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានទាំងមូល។



រក្សាសិទ្ធិដោយៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages