(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី២២ ខែសីហា
ឆ្នាំ២០១៨នេះ នៅសាលប្រជុំ VIP សាលាខេត្ត មានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាល
ក្រោមអធិបតីភាព ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
តំណាងឯកឧត្ដមអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តស្ដីទី
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត
តំណាងរតនាគារខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត
និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិការបស់គណៈកម្មការ សរុបចំនួន ១៤រូប ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ
ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គណៈកម្មការនេះ គឺជាយន្តការដ៏សំខាន់មួយ
ដែលបង្កើតឡើងដើម្បីធានាដល់ការលើកកម្ពស់ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល
និងការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
និងការផ្ដល់សេវាសាធារណៈនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់
និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានានៅមូលដ្ឋាន ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ
និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាមួយនេះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត
ឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកគណៈកម្មការទាំងអស់់
ត្រូវខិតខំចូលរួមឲ្យសកម្មនៅក្នុងអនុវត្តតួនាទីភារកិច្ចដូចមានចែងក្នុងសេចក្ដីសម្រេចស្ដីពីការរៀបចំ
និងប្រព្រឹត្តទៅនៃគណកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង
ធ្វើយ៉ាងណាឲ្យគណៈកម្មការនេះមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព
និងគុណផលការងារ ផងដែរ ៕
រក្សាសិទ្ធិដោយៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង






No comments:
Post a Comment