ឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្ត ធ្វើកិច្ចប្រជុំបង្កើតក្រុមការងារចុះសហការជាមួយរដ្ឋបាលឃុំអណ្តូងត្របែក ដើម្បីសហការជំរុញធ្វើកិច្ចសន្យាជូនគ្រូសារយោធិន និង នគរបាលចំនួន២០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, August 22, 2018

ឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្ត ធ្វើកិច្ចប្រជុំបង្កើតក្រុមការងារចុះសហការជាមួយរដ្ឋបាលឃុំអណ្តូងត្របែក ដើម្បីសហការជំរុញធ្វើកិច្ចសន្យាជូនគ្រូសារយោធិន និង នគរបាលចំនួន២០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំគោលការណ៍ បង្កើតក្រុមការងារចុះសហការជាមួយរដ្ឋបាលឃុំអណ្ដូងត្របែក ដើម្បីសហការជំរុញធ្វើកិច្ចសន្យាជូនគ្រួសារយោធិន និងនគរបាល ចំនួន ២០០គ្រួសារ ក្នុងការទទួលបានដីសម្បទានសង្គមកិច្ច និងផ្ទះ ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។



ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី លោកអភិបាលរងស្រុករមាសហែក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេឃុំអណ្ដូងត្របែក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។ បញ្ជាក់ថាផងដែរថា ផ្ទះ២០០ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនគ្រួសារយោធិន និងនគរបាលក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្នបងប្អូនគ្រួសារ និងយោធិន បានចូលស្នាក់នៅ បង្កើតមុខរបរ និងបានដាំដុះដំណាំ ព្រមទាំងបង្កបង្កើនផលលើដីដែលទទួលបានយ៉ាងសប្បាយរីករាយ ៕



រក្សាសិទ្ធិដោយៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages