(ស្វាយរៀង)៖ សាខាកក្រកខេត្តស្វាយរៀង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលជួបការលំបាក
នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ នៅសាលាស្រុកកំពង់រោទិ៍
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព
ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា
ទៅចែកជូនចាស់ជរាគ្មានទីពឹង ២០ គ្រួសារ គ្រួសារមានជីវភាពខ្វះខាត ២២ គ្រួសារ មកពីឃុំ
៤ ក្នុងស្រុកកំពង់រោទិ៍ គឺឃុំស្វាយតាយាន ១៦ គ្រួសារ បន្ទាយក្រាំង ១៧ គ្រួសារ
ព្រៃធំ ៨ គ្រួសារ និងឃុំត្នោត ១ គ្រួសារ សរុប ៤២ គ្រួសារ ។ លោកជំទាវ ពៅ សុភាព
ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា
បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក
ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។
លោកជំទាវ បានផ្តាំផ្ញើដល់លោកតា លោកយាយ
ត្រូវថែរក្សា សុខភាពតាមរយៈការហូបស្អាត ពិសារទឹកដាំពុះ សម្រាកក្នុងមុង
សម្អាតលំនៅដ្ឋាន ជៀសវាងកើតមានជម្ងឺតាមរយៈការកង្វះអនាម័យ ។ អំណោយដែលបានចែកជូនទាំង
៤២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០
កំប៉ុង ទឹកស៊ីអ៊ីវ ១ យួ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០,០០០ រៀល ។
ឧបត្ថម្ភបន្ថែមដល់គ្រួសារសម្រាលបានកូនភ្លោះពីរ ទទួលបាន សារុង ២ ក្រមា ២ ភួយ ២
ទឹកដោះគោខាប់ ១០ កំប៉ុង ស្ករស ៤ គីឡូក្រាម មុងទារក ២ មួក ២ អាវ ៤ ស្រោមដៃ
និងស្រោមជើង ២ កំប្លេ កន្សែងត្រីកោណ ២ ដុំ កន្សែងធំ ២ កន្សែងតូច ២ សាប៊ូកូនក្មេង ២
ដប ម្សៅកូនក្មេង ២ កំប៉ុងផងដែរ ។
រក្សាសិទ្ធិដោយៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង








No comments:
Post a Comment