ឯកឧត្តម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និង ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, August 24, 2018

ឯកឧត្តម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និង ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង


(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និង ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ទាំងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ពេលដឹកជញ្ជូនសន្លឹកឆ្នោត និងពេលប្រកាសលទ្ធផលបោះឆ្នោត ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។






ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ៖ -ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។ -អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ត្រៀមរៀបចំទីទួលសុវត្ថិភាព និងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានទឹកជំនន់កើតឡើង ។ -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តតាមដានអំពីស្ថានភាពការបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងត្រូវចាត់វិធានការត្រៀមបង្ការសត្វល្អិតបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងៗ ក៏ដូចជាត្រៀមពូជស្រូវសម្រាប់ចែកជូនប្រជាពលរដ្ឋដែលអាចនឹងទទួលរងផលប៉ះពាល់បណ្ដាលមកពីគ្រោះធម្មជាតិ ។ -គ្រប់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ។ -មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានអំពីស្ថានភាពអាកាសធាតុ ទឹកភ្លៀង និងកម្ពស់ទឹកទន្លេក្នុងខេត្ត ដើម្បីមានវិធានការបង្ការការពារ ត្រៀមឧបករណ៍សម្ភារជាមុនឲ្យបានរួចរាល់ និងដោះស្រាយបានទាន់ពេលវេលានៅមានប្រធានស័ក្តិណាមួយកើតឡើង ។ -អាជ្ញាធរក្រុង ស្រុក និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះដោះស្រាយនូវបញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេសបញ្ហាផ្លូវដែលរងផលប៉ះពាល់នៅក្នុងរដូវវស្សានេះ ៕






រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages