(ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នេះ
លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម
ខេត្តស្វាយរៀង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើ
នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត ក្នុងនោះបាន
រកឃើញចាហ៊ួយសង្ស័យ ដាក់ជាតិប្លាស្ទិកចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូក្រាម
និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារប្រសូត្រ ស្រុកស្វាយទាបនិងផ្សារជីភូ
ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូត យកទៅពិសោធន៍និងដុតកម្ទេចចោល ។
លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការ
ចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាប្រសូត្រនិងផ្សារជីភូ នាពេលនេះ
បានរកឃើញចាហ៊ួយចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូ ព្រោះប្រភេទចាហ៊ួយនេះ
នាំចូលពីប្រទេសជិតខាង វាមានជាតិរឹងស្វិត ដែលបង្ករអោយប៉ះពាល់ដល់ក្រពះ
ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវា ជាពិសេសនោះក្មេងៗតូច
ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ ហើយក្នុងនោះ ក៏បានរកឃើញទំនិញ ហួសកាលបរិច្ឆេតមួយ
ចំនួនទៀតផងដែរ មន្ត្រីជំនាញបានធ្វើតេស្ត ទៅលើមុខទំនិញជាច្រើនមុខ មានដូចជាបន្លែ
ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ។ល។ ប៉ុន្តែពុំមិនបានរកឃើញ
ផ្ទុកសារធាតុគីមីនោះទេ ចំណែកអ្នកលក់ក៏បានយល់ព្រម បញ្ឈប់ការដាក់លក់ទំនិញ
ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ បានយល់ដឹង
នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ ទំនិញដែលខូចគុណភាព ។
លោក
ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្ន
ចំពោះការបរិភោគ ចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ
ឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពទាំងអស់គ្នា
ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្ត
ស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ ។
រក្សាសិទ្ធិដោយ៖
មន្ទីរព័ត៌មានខេត្តស្វាយរៀង



























No comments:
Post a Comment