សាខាកាកបាទក្រហមខេត្តស្វាយរៀង ចែកអំណោយដល់ ស្រ្ដីដែរតូចចិត្តគ្មានលុយចិញ្ចឹមកូន បីកូនចង់រត់ចូលរថយន្តនិងម៉ូតូប៉ងសម្លាប់ខ្លួន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, September 6, 2018

សាខាកាកបាទក្រហមខេត្តស្វាយរៀង ចែកអំណោយដល់ ស្រ្ដីដែរតូចចិត្តគ្មានលុយចិញ្ចឹមកូន បីកូនចង់រត់ចូលរថយន្តនិងម៉ូតូប៉ងសម្លាប់ខ្លួន



(ស្វាយរៀង)៖ ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ចំណុចភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប មានករណីស្រ្តីមានវិបត្តិសតិមិនគ្រប់គិតខ្លី ប៉ងសម្លាប់ខ្លួន ២ លើកមកហើយ និងលើកនេះជាលើកទី ៣ បានបីកូនអាយុបីខែប៉ងរត់ចូលឡានដើម្បីសម្លាប់ខ្លួនដោយសារខឹងប្តី មកធ្វើកម្មករលីសែងឈីមិនមកផ្ទះខានមកផ្ទះរយៈពេលបីថ្ងៃ ។ ក្រោយពីបានទទួលព័ត៌មាននេះនៅរសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា ព្រមទាំងមន្ត្រីអនុសាខាស្រុក នាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនគ្រួសារងាយរងគ្រោះ ឈ្មោះ សូ មុំ អាយុ ២៨ ឆ្នាំ និងប្តីឈ្មោះ យស់ កាន់ អាយុ ២៧ ឆ្នាំ ជាកម្មករលីសែងគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបគ្មានផ្ទះផ្ទាល់ខ្លួន រស់នៅជាមួយម្តាយ ជាស្ត្រីម៉េម៉ាយកូនច្រើនមានជីវភាពខ្វះខាត ។ 






ក្នុងឱកាសនោះ លោក សរ វណ្ណា នាយកសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា មានមតិសាកសួរសុខទុក្ខ ផ្តាំផ្ញើ និងបានណែនាំកុំឲ្យគិតខ្លីទៀត ត្រូវខិតខំកសាងខ្លួន ប្រកបរបររកស៊ីបន្តទៀត នៅផ្ទះដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អំណោយដែលបានផ្តល់ជូន មានអង្ករ ២ បាវ ៦០ គ.ក្រ ធុងទឹកជ័រ ១ កន្ទេលបត់មួយ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអីវ ៦ ដប កញ្ចប់ឃីត មាន (ភួយ មុង សារ៉ុង ក្រម៉ា) និងថវិកា ២០០,០០០ រៀលផងដែរ ។ 







រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages