(ស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម
ថោ ជេដ្ឋា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត
និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុករំដួល ឯកឧត្តម តូច ប៉ូលីវ៉ា
អនុប្រធានក្រុមការងារពណៈពង្រឹងមូលដ្ឋានស្រុករំដួល និងជាអនុប្រធានប្រចាំការយុវជន
គណបក្សខេត្ត និងលោក សុខា រ៉ាម ប្រធានគណបក្សស្រុក បានអញ្ជើញជាអធិបតីក្នុងកម្មវិធី
សំណេះ សំណាលថ្លែងអំណរ គុណ និងពិសារអាហារសាមគ្គី ជូនដល់ក្រុមការងារយុវជនគណបក្សស្រុក
សរុបអ្នកចូលរួម៣១៧នាក់ ស្រី១២៤នាក់ ។ លោកលោកបានបញ្ជាក់ថាដោយសារការខិតខំប្រឹងប្រែងរបស់សមាជិក
សមាជិកា យ៉ាងសស្រាក់សស្រាំ នៅតាមមូលដ្ឋាន ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា
បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះនៅទូទាំងប្រទេស។
ជ័យជំនះទាំងនេះកើតឡើងឡើងដោយសារតែប្រជាប្រិយភាពរបស់សម្តេចតេជោទាំងលើឆាកជាតិ និងឆាក អន្តរជាតិ គណបក្សមានគោលនយោបាយច្បាស់លាស់ ១១ចំណុច
និងការផ្លាស់ប្តូរឥរយាបថ របស់ប្រជាពលរដ្ឋខ្មែរ ។ លោកក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើអំពើល្អ
ផ្តល់សេវាសាធារណៈឲ្យបានកាន់ល្អ ពង្រឹងណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុង
មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ
និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន
ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ។
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង







No comments:
Post a Comment