(ស្វាយរៀង)៖ នៅថ្ងៃទី០១
ខែកញ្ញាឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សមាជិកាអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា
និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង
បានដឹកនាំក្រុមការងារបន្តចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល
កងរាជាវុធហត្ថ យោធាស្រុករំដួល ខេត្តស្វាយរៀង ដែលបានខិតខំការពារសន្តិសុខ
បានយ៉ាងល្អក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
ក៏ដូចជាការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន
សំអន បានបញ្ជាក់ថាដោយសារការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា យ៉ាងសស្រាក់សស្រាំ
នៅតាមមូលដ្ឋាន ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់
រហូតឈ្នះនៅទូទាំងប្រទេស។
ជ័យជំនះទាំងនេះកើតឡើងឡើងដោយសារតែប្រជាប្រិយភាពរបស់សម្តេចតេជោ ទាំងលើឆាកជាតិ
និងឆាកអន្តរជាតិ គណបក្សមានគោលនយោបាយច្បាស់លាស់ ១១ចំណុច និងការផ្លាស់ប្តូរឥរយាបថ របស់ប្រជាពលរដ្ឋខ្មែរ
។
លោកជំទាវកិត្តិសង្គហបណ្ឌិតបន្ដទៀតថា
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ០៦ កាលពីថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០១៨ កន្លងទៅនេះ មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជន
ទៅចូលរួមបោះឆ្នោត បានទាន់ពេលវេលា ហើយសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើង
គួរឱ្យគត់សម្គាល់នោះទេនៅគ្រប់ការរិយាល័យទាំងអស់
គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត។ លោកជំទាក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើអំពើល្អ
ផ្តល់សេវាសាធារណៈឲ្យបានកាន់ល្អ ពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុង
មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ
និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន
ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ។
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង








No comments:
Post a Comment