ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេច រដ្ឋសភានីតិកាលថ្មី - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, September 9, 2018

ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេច រដ្ឋសភានីតិកាលថ្មី



(ស្វាយរៀង)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ដែលសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេច រដ្ឋសភានីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ភក្ដី




រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages