(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨
ខែកញ្ញានេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះ
សំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋ ចំនួន
១៩៨គ្រួសារ រួមមាន ចាស់ជរា ជនពិការ ផ្ទុកមេរោគអេដស៍ កុមារកំព្រា និងក្រីក្រ
មកពីស្រុកស្វាយទាប(ចំនួន៧៧គ្រួសារ)និង ស្រុករំដួល(ចំនួន១២១គ្រួសារ)
រៀបចំនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយទាប
និងស្រុករំដួល។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ
និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា
ជូនដល់ប្រជាពលរដ្ឋដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ
និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា
និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ។
បើទោះបីជាសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំលឹក ណែនាំ
និងស្នើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ
ឲ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ផងដែរថា
អំណោយដែលត្រូវចែកជូនសម្រាប់គ្រួសារនីមួយៗ ទទួលបាន អង្ករ ៣០គ.ក្រ
មីមួយកេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលជ័របត់មួយ ឃីតមួយកញ្ចប់
(មាន ៤មុខ គឺភួយ មុង សារុង និងក្រមា) រួមនិងថវិកាធ្វើដំណើរ ៤០.០០០រៀល ៕
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment