(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែតុលា
ឆ្នាំ២០១៨នេះ នៅសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥
អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដម អ៊ុយ ថន
សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត
និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង
នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក
សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត
លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត
។
របៀបវារៈនៃកិច្ចប្រជុំនេះ
រួមមាន ៖ ១. ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ ២.
ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា
ឆ្នាំ២០១៨ និងរបាយការណ៍ការប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨
របស់រដ្ឋបាលខេត្ត ៣. ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤
ឆ្នាំ២០១៨ របស់ គកសក ខេត្ត ៤. ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣
និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ៥.
ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត
៦.
ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពអ្នកនាំពាក្យរដ្ឋបាលខេត្ត
៧. ការអនុម័តលើសេចក្ដីព្រាងគម្រោងផែនការចំណូលចំណាយថវិការដ្ឋបាលខេត្ត ឆ្នាំ២០១៩ ៨.
ការអនុម័តលើសេចក្ដីព្រាងស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត
៩. ការអនុម័តលក្ខខណ្ឌការងារមន្ត្រីសាលាខេត្ត ១០. សេចក្ដីផ្សេងៗ
(កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា
ឆ្នាំ២០១៨) ៕ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង








No comments:
Post a Comment