(ស្វាយរៀង)៖ ព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា អនុប្រធានស.ស.យ.ក.
ខេត្តស្វាយរៀង ចុះពិនិត្យការសាងសង់ផ្ទះដែលមានទំហំ ៤.៥ម៉ែត្រx៩ម៉ែត្រ ជាអំណោយសប្បុរសធម៌រវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង
(កម្ពុជា) និងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តឡុងអាន(វៀតណាម) ជូនដល់ស្រ្តីឈ្មោះ ឃឹម
សាវឿន ជនពិការក្រីក្រ ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង
អំណោយសប្បុរសធម៌រួមមាន ៖
•ផ្ទះទំហំ ៤.៥ម៉ែត្រx៩ម៉ែត្រ
•អណ្ដូងស្នប់១
•បង្គន់អនាម័យ១
•រានដាំបាយ
•លូឆ្លងផ្លូវ២កង ជាសកម្មភាពមនុស្សធម៌រវាងស.ស.យ.ក.ខេត្តស្វាយរៀង
និង ស.ស.យ.វ.ខេត្តឡុងអាន៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖មន្ទីរព័ត៌មានខេត្តស្វាយរៀង








No comments:
Post a Comment