ឯកឧត្ដម អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំការងារហិរញ្ញប្បទានសុខាភិបាល សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, September 19, 2018

ឯកឧត្ដម អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំការងារហិរញ្ញប្បទានសុខាភិបាល សម្រាប់ឆមាសទី១ ឆ្នាំ២០១៨


(ស្វាយរៀង)៖ រសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការនាយកហិរញ្ញប្បទានសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំការងារហិរញ្ញប្បទានសុខាភិបាល សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ សមាសភាពចូលរួមមានលោកប្រធានមន្ទីរសុខាភិបាល លោកស្រីប្រធានក្រុមការងារត្រួតពិនិត្យហិរញ្ញប្បទានសុខាភិបាល លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធនានា សមាជិកគណៈកម្មការហិរញ្ញាប្បទានសុខាភិបាល លោក លោកស្រីអភិបាលក្រុង/ស្រុក លោកប្រធានស្រុកប្រតិបត្តិសុខាភិបាល មន្ត្រីរាជការពាក់ព័ន្ធនៃមន្ទីរសុខាភិបាលខេត្ត កិច្ចប្រជុំនេះផ្តោតទៅលើការងារមួយចំនួនដូចខាងក្រោម ៖ - ពិនិត្យរបាយការណ៍ហិរញ្ញប្បទានសុខាភិបាលខេត្តស្វាយរៀង ឆមាសទី១ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត - រៀបចំសមាសភាពគណៈកម្មាធិការនាយកហិរញ្ញប្បទានថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក - ការពិភាក្សាជាមួយទីភ្នាក់ងារបញ្ជាក់ការចំណាយនៃក្រសួងសុខាភិបាល និងទីភ្នាក់ងារលើកកំពស់មូនិធិសមធម៌ - ការរៀបចំឱ្យមានដំណើរការពេញលេញនៃប្រព័ន្ធ PMRS(កម្មវិធីចុះអ្នកជំងឺ) នៅគ្រប់មន្ទីរពេទ្យេក្នុងខេត្តស្វាយរៀង ព្រមទាំងមន្ទីរពេទ្យសាមគ្គីរំដួលទើបនឹងបង្កើតថ្មីផងដែរ ។



ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដល់សមាជិក សមាជិកា នៃអង្គប្រជុំថាៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការកែរលម្អឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពរបស់ប្រជាជនកម្ពុជា ពិសេសសុខភាពស្រ្តី កុមារ និងប្រជាជនក្រីក្រ ហេតុនេះ សូមមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពង្រឹងគុណភាពនៃការបណ្តុះបណ្តាល បង្កើនសមត្ថភាពគ្លីនិក ពង្រឹងយន្តការនិតិកម្ម ត្រួតពិនិត្យតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញស្របតាមនិយាមបច្ចេកទេស បង្កើនការវិភាជន៍ថវិកាជាតិសម្រាប់ការថែទាំសុខភាព ព្រមទាំងអភិវឌ្ឍន៍ប្រព័ន្ធគាំពារសុខភាពសង្គមមួយដែលធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះមានឬគ្មានលទ្ធភាពបង់ថ្លៃសេវា រស់នៅទីណាក៏ដោយ ត្រូវទទួលបានសេវាព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាព ។ដោយ៖ភក្ដី





រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages