(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា
ឆ្នាំ២០១៨ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង
តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
និងផ្នែកថែទាំសុខភាព ដោយមានការចូលរួមពី ឯកឧត្តម ម៉េង ហុង នាយករង បសស
តំណាងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម
លោកប្រធានមន្ទីរការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរសុខាភិបាល
លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រី គណៈក្រុង/ស្រុក
តំណាងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង និងម្ចាស់ សហគ្រាស គ្រឹះស្ថាន ។
ក្នុងឱកាសនេះដែរ
ឯកឧត្ដម អភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ដល់ម្ចាស់ សហគ្រាស គ្រឹះស្ថាន
ក្រុមហ៊ុនទាំងអស់ដែលបានគោរពច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយ
ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ក្នុងការបំពេញកាតព្វកិច្ច
ចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក
និងការបង់ភាគទានត្រឹមត្រូវតាមច្បាប់កំណត់ ។ ឯកឧត្ដមអភិបាលរងខេត្ត
បានសំណូមពរដូចខាងក្រោម៖ ១.ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ
នៃច្បាប់ស្តីពីការងារ សូម ប.ស.ស ខិតខំអនុវត្តរបបធានារ៉ាប់រងហានិភ័យ និង
របបធានារ៉ាប់រង ថែទាំសុខភាពឱ្យកាន់តែល្អប្រសើរថែមទៀត ។ ២.និយោជិក នាយក ម្ចាស់
សហគ្រាស គ្រឹះស្ថានទាំងអស់ សូមចូលរួមអនុវត្តច្បាប់ ស្តីពីរបប
សង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ
និងត្រូវចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក និងបង់ភាគទានអោយបានទាន់ពេលវេលា
។ ៣.សូមឱ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការ
ជាមួយ អង្គភាព បេឡាជាតិរបបសន្តិសុខសង្គម
ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធិភាព ដើម្បីរួមចំណែក
អភិវឌ្ឍន៍សង្គមជាតិយើងឱ្យមានការរីកចម្រើន ។ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង






No comments:
Post a Comment