លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា
គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្ស ប្រជាជនកម្ពុជា
និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
នៅស្រុកស្វាយទាបខេត្តស្វាយរៀងនៅ ព្រឹកថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច
សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ
ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ
និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
ដែលបានរក្សាសុវត្ថិភាពនៅមូលដ្ឋាន ក៏ដូចជាដំណើរការនៃការ បោះឆ្នោត
និងបាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹភ្លូកដី
ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង
អាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកជំទាវបានបញ្ជាក់ថា
ជ័យជំនះទាំងនេះកើតចេញអំពី៖ ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា ទី២. គណបក្ស
ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច
ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រមទាំង ៤ គឺមនុស្ស ផ្លូវ ទឹក
ភ្លើង និងទី៣. ដោយសាតែអំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់
ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។ លោកជំទាវបានបន្តទៀតថា
អាណាត្តិទី៦នេះ
យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង
ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ
សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តខេត្តស្វាយរៀង
ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព
បានមួយកំរិតបន្ថែមទៀត។
លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង







No comments:
Post a Comment