(ស្វាយរៀង)៖
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្តម ជុំហាត
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង
ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល
មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ
មន្ត្រីរាជការក្នុងខេត្តស្វាយរៀង
បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ
" ព្រះបរមរតនកោដ្ឋ " គម្រប់ខួប៦ឆ្នាំ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
សម្តេចព្រះបរមរតនកោដ្ឋ
ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ
និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ
ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ
និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ
ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣។ សូមបញ្ជាក់ថានៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៨នេះ គឺជាគម្រប់៦ឆ្នាំហើយ
ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ
បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ
ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។ ក្រោយពីការបូជាទៀន ធូប
ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះវិញ្ញាណក្ខ័ន្ត
របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធរបស់
ព្រះអង្គទ្រង់ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ
កុំបីឃ្លៀងឃ្លាតឡើយ
បន្ទាប់មកព្រះសង្ឃក៏បានសូត្រធម៌ចម្រើនព្រះបរិត្តឧទ្ទិសថ្វាយព្រះអង្គផងដែរ។
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង














No comments:
Post a Comment