ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារឆ្លងដែនរវាងខេត្តស្វាយរៀង (កម្ពុជា) ជាមួយខេត្តឡុងអាន ខេត្តតៃនិញ និងទីក្រុងហូជីមិញ (វៀតណាម) នៅសាលាខេត្ត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, October 3, 2018

ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារឆ្លងដែនរវាងខេត្តស្វាយរៀង (កម្ពុជា) ជាមួយខេត្តឡុងអាន ខេត្តតៃនិញ និងទីក្រុងហូជីមិញ (វៀតណាម) នៅសាលាខេត្ត


(ស្វាយរៀង)៖នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារឆ្លងដែនរវាងខេត្តស្វាយរៀង (កម្ពុជា) ជាមួយខេត្តឡុងអាន ខេត្តតៃនិញ និងទីក្រុងហូជីមិញ (វៀតណាម) ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ឹម ហេន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ឯកឧត្ដម ជិន វ៉ាន់ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងលោកស្រី ង្វៀន ធីបាច់ហ្វេ នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តឡុងអាន ព្រមទាំងអាជ្ញាធរជាប់ព្រំដែន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរកម្ពុជា-វៀតណាម ប្រមាណជិត ១០០រូប ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តតៃនិញ ខេត្តឡុងអាន និងក្រុងហូជីមិញ (វៀតណាម) ក៏ដូចជាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលបានសហការយ៉ាងល្អប្រសើរជាមួយនឹងខេត្តស្វាយរៀង នៅក្នុងការគាំពារ និងសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនូវកុមារកម្ពុជា ដែលបានឆ្លងដែនទៅប្រកបរបរផ្សេងៗនៅប្រទេសវៀតណាម ប្រកបដោយសន្តិសុខសុវត្ថិភាព ស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសពីរកម្ពុជា-វៀតណាម ។ 





ជាមួយនេះ ឯកឧត្ដម ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសហការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ ដែលនឹងចូល រួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរាល់បណ្ដាសកម្មភាព ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដែលភាគីពាក់ព័ន្ធទាំងពីរបានអនុវត្តនាពេលកន្លងមក ក្នុងកិច្ចគាំពារកុមារឆ្លងដែន ដើម្បីឈានទៅលើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ហើយតាមរយៈការចូលរួមមតិយោបល់របស់កិច្ចប្រជុំ នឹងផ្ដល់ជាធាតុចូលដ៏សំខាន់ នៅក្នុងការរៀបចំផែនការសកម្មភាពមួយជាក់លាក់ សម្រាប់ជំរុញកិច្ចការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចពលកម្មកុមារឆ្លងដែនលើគ្រប់ទម្រង់ បានកាន់តែមានប្រសិទ្ធភាពថែមទៀត ៕ ដោយ៖ភក្ដី






រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages