(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែតុលា
ឆ្នាំ២០១៨នេះ លោក ផឹង និល
ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ
ចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង
ដើម្បីរកសារធាតុគីមីដាក់ក្នុងមុខទំនិញ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះសាខាកាំកុងត្រូលខេត្តស្វាយរៀងចុះពិនិត្យទំនិញបន្លែផ្លាឈើគ្រប់ប្រភេទរកសារធាតុគីមីដែលច្បាប់ហាមឃាត់ដោយបានរកឃើញសារធាតុបូរ៉ាក់ត្រូវបានអ្នកផលិតដាក់លើងៀតត្រីបបែលផ្អែមស្រស់ចំនួន១៦គីឡូក្រាម។
សមត្ថកិច្ចជំនាញបានធ្វើការដកហូតរួមនិងបានធ្វើកិច្ចសន្យាដោយមិនឱ្យបងប្អូនអាជីវករដាក់លក់តទៅទៀត។គឺធ្វើឱ្យអ្នកបរិភោគងៀតនេះប៉ះពាល់ដល់សុខភាពដូចជាខូចក្រពះពោះវៀន
ក្រលៀនយ៉ាងធ្ងន់ធ្ងរនិងអាចបង្កអោយបែកឈាមតាមរោមទៀតផង។ លោកបន្តថា
ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់
ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ។
គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត
អ្នកចែកចាយនិងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នាហើយមន្ត្រីកាំកុងត្រូលនិងបន្តចុះតាមច្រករបៀងព្រមទាំងពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង៕
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង






No comments:
Post a Comment