(ស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ
លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត លោក ទុំ សារាវុធ
អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ឌី វិជ្ជា
ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត បាននាំយកបច្ច័យនិងគ្រឿងបរិក្ខាររបស់ លោក ឌី
វិជ្ជា ព្រមទាំងសហការីដើម្បីចូលរួមរំលែកមរណ:ទុក្ខគ្រួសារសពប្អូនប្រុស សៅ ប៉ាលី
សមាជិកសហភាពសហពន្ធ័យុវជនកម្ពុជា ស្ថិតនៅភូមិទូលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប
ខេត្តស្វាយរៀង។
តាមប្រពភបានអោយដឹងដែរថា
សពប្អូនប្រុស សៅ បាលី ដែលបានស្លាប់នោះបណ្ដាលមកពីខ្យល់គ នៅល្ងាចថ្ងៃច័ន្ទ
ទើបដឹងនិងប្រទះឃើញសពស្លាប់ នៅព្រឹកថ្ងៃអង្គារ
ស្លាប់ក្នុងបន្ទប់ទឹកដោយគ្មានអ្នកណាដឹង។ លោក តូច ប៉ូលីវា
ក៏បាននាំយកបច្ច័យនិងគ្រឿងបរិក្ខារចំនួន របស់ លោក ឌី វិជ្ជា
ព្រមទាំងសហការីដើម្បីចូលរួមរំលែកមរណ:ទុក្ខគ្រួសារសព ថវិកាសរុរចំនួន ៣,000,000រៀល និង គ្រឿងបរិក្ខារមួយចំនួនទៀតផងដែរ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment