(ស្វាយរៀង)៖ នៅថ្ងៃទី ០៣ ខែ តុលា
ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំពិធីសូត្រមន្តរាប់បាត្រ
កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ រដ្ឋា
ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលអញ្ជើញចូលរួមលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល
លោកប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត លោកប្រធាន អនុប្រធានស្រុកប្រតិបត្តិទាំងបួន
លោកប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកទាំងបួន និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តទាំងអស់
ដែរប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាល ។
ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់
ប្រពៃណីព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត មួយចំណែកនៃកុសលផលបុណ្យនេះ
ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត
ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ
អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ
ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តទាំងអស់
សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង
សុភមង្គលគ្រប់ក្រុមគ្រួសារ។ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment