(ភ្នំពេញ)៖ នៅថ្ងៃទី ០១ ខែតុលា
ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន
(អូស្រ្តាលី) ចំនួន ១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០០០នាក់
កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ
និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមាន ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
រួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា
ក្រុមគ្រូពេទ្យស្ម័គចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយ លោក ជេក
ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា
និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង ។ លោកជំទាវបានបន្តទៀតថា
សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់
ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី
បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ
និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ
សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
លោកជំទាវក៏បានសំណូមពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត៕
ក្រុមគ្រូពេទ្យCambodia Vision INC មកពីអូស្ត្រាលី
មានបេសកកម្មព្យាបាលជំងឺភ្នែក និងគថ្លង់ ដែលមាគ្រូពេទ្យស្ម័គ្រចិត្តសរុប ១៤០នាក់
ហើយបានបើកការព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី២៣ ដល់២៨
ខែកញ្ញា ២០១៨ ទទួលព្យាបាលអ្នកជំងឺបាន ៣៩៩៨នាក់(៩០%ប្រជាជនក្នុងខេត្ត
១០%ប្រជាជនក្រៅខេត្ត) ក្នុងនោះ •វះកាត់ភ្នែក ៤៤៤ករណី
•ជំងឺគថ្លង់៩៩៥ករណី •ផ្តល់វែនតាអានអក្សរ
៩៥០គូរ •ផ្តល់វែនតាការពារពន្លឺ ៣៥០០គូរ •កាត់ផ្តល់វែនតាមីញូប ៣៥០គូរ ៕ ដោយ៖ភក្ដី











No comments:
Post a Comment