ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ធ្វើកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, October 16, 2018

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ធ្វើកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក។





បន្ទាប់ពីឯកឧត្ដម លោក លោកស្រី ជាប្រធាន និងតំណាងអនុគណៈកម្មការទាំង៧ បានឡើងធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីលទ្ធផលការងាររបស់អនុគណៈកម្មការនីមួយៗ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំអនុវត្តការងារពីគ្រប់សមាភាពពាក់ព័ន្ធទាំងអស់ក្នុងកិច្ចគាំទ្រដល់ដំណើរការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨នេះ ហើយឯកឧត្ដម ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ។ ទន្ទឹមនេះផងដែរ កិច្ចប្រជុំក៏បានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការប្រារព្ធពិធីប្រណាំងទូកសាកល្បង ផងដែរ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាចូលរួមទស្សនាការប្រណាំងទូកសាកល្បងតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ឲ្យបានច្រើនកុះករ សូមអរគុណ! ដោយ៖ភក្ដី






រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages