(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅស្នាក់ការសសយកខេត្ត
លោក តូច ប៉ូលីវ៉ា អនុប្រធានគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង
និងជាប្រធានក្រុមការងារអ្នកសង្កេតការណ៍ជាតិ សសយកខេត្ត រួមនិងលោក ទុំ សារាវុធ
អនុប្រធានគណៈកម្មាធិការ សសយកខេត្ត តំណាងឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មាធិការ
សសយក ខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ របស់អ្នក
សង្កេតការណ៍ជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ។
ក្នុងកិច្ចប្រជុំនេះដែរ
ឯកឧត្តម ប្រធានក្រុមការងារអ្នកសង្កេត ការណ៍ជាតិ ខេត្ត
បានធ្វើការរំលឹកអំពីការងារនេះនឹងបញ្ចប់ ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
ហើយត្រូវពិនិត្យសង្កេតការណ៍ តាមកាលវិភាគរបស់ គជប ដែលបើកអោយមានការប្តឹងជំទាស់
ឬប្តឹងតវ៉ា រហូតដល់ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការដោយ
គជប នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨ ៕ ដោយ៖ភក្ដី






No comments:
Post a Comment