ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្ត ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវប្បធម៌បង់ពន្ធ និងបទបញ្ញត្តិពន្ធដា នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, October 17, 2018

ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្ត ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវប្បធម៌បង់ពន្ធ និងបទបញ្ញត្តិពន្ធដា នៅខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀង ។ សិក្ខាសាលានេះ ស្តីពីវប្បធម៌បង់ពន្ធ និងបទបញ្ញត្តិពន្ធដា រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយនិងបញ្ច្រាប នូវបទប្បញ្ញត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសពាក់ពន្ធ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ អាករ ជូនលោកលោស្រី ជាអភិបាល ឬអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន សំដៅធានាអនុវត្ត ឲ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមនីតិវិធីកំណត់ និងប្រកបដោយ តម្លាភាព បង្កើនភាពជឿជាក់ ទំនុកចិត្តពីសំណាក់លោក លោកស្រីមកលើអាជ្ញាធរសាធារណៈ។



ឯកឧត្ដម ប្រាក់ សុវណ្ណ បានបន្តទៀតថា វិស័យឯកជន គឺជាដៃគូអភិវឌ្ឍប្រទេសដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ពិតណាស់ថវិកា ដែលប្រមូលបាននេះ គឺចូលរួមយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិយើងទាំងមូល ក្នុងនោះរាជរដ្ឋាភិបាល បានប្រើប្រាស់ថវិការទាំងអស់សម្រាប់៖ ១.បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ២.សាងសង់ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត (សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់) ៣.កសាងប្រពន្ធ័ធារាសាស្ត្រ ៤.ចំណាយលើវិស័យសន្តិសុខនិងការពារជាតិជាដើម” ក្នុងន័យពង្រឹងការផ្តល់សេវាសាធារណៈ ឲ្យបានល្អប្រសើរដោយសព្វថ្ងៃ ក្នុងខេត្តស្វាយរៀងយើងនេះ មានការសាងសង់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ថ្នល់ប្រពន្ធ័ទឹក ទាំងនេះ បានពីការចូលរួមបង់ពន្ធ ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប និងត្រូវគោរពគោរពអនុវត្តច្បាប់នានាក្នុងប្រទេស ជាពិសេសច្បាប់ស្តីពីសារពើពន្ធ៕ ដោយ៖ភក្ដី






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages