លោកជំទាវហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា សរុប ២៩៤គ្រួសារ មកពី ៧ ឃុំក្នុងស្រុករមាសហែក និង ៩ ឃុំក្នុងស្រុករំដួល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, October 21, 2018

លោកជំទាវហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា សរុប ២៩៤គ្រួសារ មកពី ៧ ឃុំក្នុងស្រុករមាសហែក និង ៩ ឃុំក្នុងស្រុករំដួល


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៨នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា ១២២ គ្រួសារ ជនពិការ ៧ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ គ្រួសារមានជីវភាពខ្វះខាត ១៦៤ គ្រួសារ សរុប ២៩៤ គ្រួសារ មកពី ៧ ឃុំក្នុងស្រុករមាសហែក និង ៩ ឃុំក្នុងស្រុករំដួល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រចាំ ថ្ងៃ ។







ក្នុងឱកាសនោះ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បាននាំមកនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ និងជាពិសេសត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។ អំណោយដែរបានចែកជូន ២៩៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៤០,០០០ រៀល ៕ ដោយ៖ភក្ដី






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages