ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចាស់ជរា ជនពិកា គ្រួសារមានជីវភាពខ្វះខាត ៣២០គ្រួសារ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ក្រុងបាវិត និងស្រុកស្វាយទាប - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, October 20, 2018

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចាស់ជរា ជនពិកា គ្រួសារមានជីវភាពខ្វះខាត ៣២០គ្រួសារ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ក្រុងបាវិត និងស្រុកស្វាយទាប


(ស្វាយរៀង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះ មហន្តរាយ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង ៣០ គ្រួសារ មធ្យម ២៧ គ្រួសារ ចាស់ជរា ៧៤ គ្រួសារ ពិការ ១១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៧៨ គ្រួសារ សរុប ៣២០ គ្រួសារ មកពី ៦ ឃុំ ក្នុងស្រុកចន្ទ្រា ៥ សង្កាត់ក្នុងក្រុងបាវិត និង ៩ ឃុំក្នុងស្រុកស្វាយទាប ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើមដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ និងជាពិសេសត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។ 





អំណោយដែរបានចែកជូន ២៦៣គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៤០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះមធ្យម ២៧គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ។ គ្រួសារខូចខាតទាំងស្រុង ៣០គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ២០០,០០០ រៀល ផងដែរ៕ ដោយ៖ភក្ដី






រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages