(ស្វាយរៀង)៖ នៅថ្ងៃទី១៨ ខែតុលា
ឆ្នាំ២០១៨នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ PWG-RWSSH
ថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ែនវិបុល អភិបាល
នៃគណៈអភិបាលខេត្ត
ជាគណៈអធិបតីចូលរួមក្នុងកម្មវិធីសិក្ខាសាលាបង្កើតផែនការសកម្មភាពខេត្ត
ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហ៊ានទី២ ឆ្នាំ ២០១៩-២០២៣
ដែលរៀបចំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។
ក្នុងកម្មវិធីនេះដោយមានការអញ្ជើញចូលរួម
លោក លោកស្រី ប្រតិភូតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ប្រធាន អនុប្រធាន
មន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង ទាំង៨ លោក លោកស្រី
តំណាងអង្គការ ដៃគូអភិវឌ្ឍន៍នានា ជុំវិញខេត្ត ៕ ដោយ៖ភក្ដី











No comments:
Post a Comment