(ស្វាយរៀង)៖
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព លោក អ៊ុយ
ថន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឯក សុវណ្ណភារះ អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាលខេត្ត អញ្ជើញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នៅវត្តស្វាយជ្រំ ស្រុកស្វាយជ្រំ និងមានការចូលរួមពី លោក លោកស្រី
ប្រធានមន្ទីរ-អនុប្រធានមន្ទី អង្គភាពនានាក្នុងខេត្ត
កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក
ការិយាល័យនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត
។លោក អ៊ុយ ថន បានបញ្ចាក់ថាការធ្វើវេទិកា
ផ្សព្វផ្សាយនេះគឺអនុវត្តន៍ទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្ត
និងលិខិតបទដ្ឋានគតិយុទ្ធនានា ដែរតម្រូវអោយក្រុមប្រឹក្សាខេត្ត រាជធានីខេត្ត ក្រុង
ស្រុក ខណ្ឌ ត្រូវមានទំនួលខុសត្រូវដោយផ្ទាល់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
។
ហើយការរៀបចំធ្វើវេទិការនេះដែរគឺ មានគោលបំណងបង្ហាញពីសិទ្ធិអំណាច តួនាទី
ភារកិច្ច និងទំនាក់ទំនងការងារជាមួយក្រុមប្រឹក្សា និងគណះអភិបាលខេត្ត
ហើយមួយទៀតគឺដើម្បីផ្ដល់ព័ត៍មានដល់ប្រជាពលរដ្ឋ
និងអ្នកពាក់ពន្ធ័នូវសមទ្ធិផលដែរក្រុមប្រឹក្សាខេត្តសម្រេចបាននាពេលកន្លងមក
ព្រមទាំងបញ្ហាប្រឈមនានា ។ម៉្យាងវិញទៀតគឺដើម្បីផ្ដល់ព័ត៍មានជូនប្រជាពលរដ្ឋ
និងអ្នកពាក់ព័ន្ធអំពីការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ ។ទន្ទឹមនោះផងដែរវេទិការនេះទទួលយកអនុសាសន៍
និងសំណូមពររបស់ប្រជាបលរដ្ឋ និងអ្នកដែរពាក់ពន្ធ័ដើម្បីធ្វើការពិភាក្សាឆ្លើយតបនិងដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា
។
វេទិកានេះបានពិភាក្សាគ្នាយ៉ាងផុសផុល
ព្រមទាំងបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ
ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ
តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដើម្បីមូលដ្ឋាន ភូមិឃុំស្រុក កាន់តែមានភាពរីកចម្រើន
និងការអភិវឌ្ឍន៍ផងដែរ ៕ ដោយ៖ភក្ដី













No comments:
Post a Comment