អាជីវករនៅម្តុំផ្សារតាពៅ ដែលលក់ដូរលើចិញ្ចើមផ្លូវ លើលូ ពេលនេះអាជ្ញាធរសង្កាត់បាវិត ចាត់វិធានក្តៅចំពោះការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សណ្តាប់ធ្នាបសាធារណៈ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, November 13, 2018

អាជីវករនៅម្តុំផ្សារតាពៅ ដែលលក់ដូរលើចិញ្ចើមផ្លូវ លើលូ ពេលនេះអាជ្ញាធរសង្កាត់បាវិត ចាត់វិធានក្តៅចំពោះការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សណ្តាប់ធ្នាបសាធារណៈ


(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោក សាញ់ សាខុន ចៅសង្កាត់បាវិតបានដឹកនាំកម្លាំងចម្រុះចុះរៀបចំធ្វើសណ្តាប់ធ្នាប់នៅម្តុំផ្សារតាពៅស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយកន្លងមកមានបងប្អូនអាជីវករជាអ្នកលក់ដូរបានយកមុខទំនិញផ្សេងៗមកលក់ លើចិញ្ចើមថ្នល់ លើលូទឹកនិងធ្វើអោយផ្លូវរួមតូចបណ្តាលអោយមានការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សណ្តាប់ធ្នាបសាធារណៈជាដើមដោយមានការអង្អុលបង្ហាញពីសំណាក់លោក សេង សីលា អភិបាលក្រុងបាវិតផងដែរ ។បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិតបានអោយដឹងថា៖ នាពេលកន្លងមកគឺខាងសង្កាត់បានចុះណែនាំនិងបានប្រាប់ដល់បងប្អូនអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈនិងលើលូជាដើមហើយជាច្រើនលើកច្រើនសារមកហើយដែរប៉ុន្តែពេលដែលអាជ្ញាធរចេញវិញបាត់គឺលក់ដដែល។


លោកចៅសង្កាត់បានបន្តទៀតថា៖ ដើម្បីបញ្ចៀសនិងបង្ការនូវការកកស្ទះចរាចរណ៍កើតមានឡើងនិងរក្សាបាននូវសោភ័ណ្ឌភាព បរិស្ថានអនាម័យល្អ សូមអោយបងប្អូនអាជីវករទាំងអស់ត្រូវរុះរើ ឆ័ត្រ តូបលក់ដូរ ចេញពីលើចិញ្ចើមផ្លូវដោយថយអោយផុតពីលូទឹកនិងផ្លូវទឹកជាពិសេសងាយស្រួលក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនិងពេលមានភ័យអាសន្នណាមួយកើតមានឡើងដូចជា គ្រោះអគ្គីភ័យ មានអ្នកជង្ងឺត្រូវកាសង្គ្រោះបន្ទាន់។ល។លោកចៅសង្កាត់បានបន្ថែមទៀតថា៖ នាពេលមុខនេះអាជ្ញាធរនិងរៀបចំឈុះឆាយពង្រីកផ្លូវនៅម្តុំផ្សារតាពៅនេះដោយមានការជួសជុលផ្លូវដោយក្រាលថ្មមិចដើម្បីសម្រួលចរាចរណ៍ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានងាយស្រួលធ្វើដំណើរ។





បើតាមពលរដ្ឋដែលរស់នៅតំបន់នោះពួកគាត់បានសាទរចំពោះអាជ្ញាធរដែលបានចាត់វិធានការនិងចុះធ្វើសណ្តាប់ធ្នាប់ជាពិសេសគឺបានឈុះឆាយពង្រីកផ្លូវអោយបានធំជាងមុននិងផ្លូវស្អាតងាយស្រួលធ្វើដំណើរលែងកកស្ទះទៀត ហើយពួកគាត់ថ្លែមអំណរគុណដល់អាជ្ញាធរដែលបានគិតគូជួសជុលផ្លូវនិងចុះរៀបចំសណ្តាប់ធ្នាប់ដោយកន្លងមកផ្លូវនៅម្តុំនេះធ្វើដំណើរមិនរួចទេកកស្ទះដោយសារការដាក់លក់ពាសពេញផ្លូវប៉ុន្តែឥលូវបានអាជ្ញាធរបានធ្វើហើយ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages