(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា
ឆ្នាំ២០១៨នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង
ខេត្តស្វាយរៀង បានរៀបចំពិធីប្រគល់និងទទួលរង្វាន់សិស្សពូកែចំនួន៦០នាក់
ក្នុងនោះស្រីចំនួន៣១នាក់ ដើម្បីជាការលើកទឹកចិត្តដល់មាតា បិតាសិស្ស
ក៏ដូចជាប្អូនៗក្មួយៗសិស្សានុសិស្ស ដែលរៀនពូកែទទួលបានចំណាត់ថ្នាក់ល្អ
(ពីលេខ១ដល់លេខ៣ ) សំរាប់ឆ្នាំសិក្សា២០១៨-២០១៩ ។តាមប្រសាសន៏របស់លោកស្រី
ទុំ ទីណា នាយិកាសាលា
បឋមសិក្សាព្រះសីហនុស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងបានឱ្យដឹងថា
៖ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ សាលាមានសិស្សសរុបចំនួន៨៤៥នាក់
ក្នុងនោះសិស្សស្រីចំនួន ៤១០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦
ដោយមិនទាន់រាប់បញ្ចូលសិស្សមតតេយ្យសិក្សានៅឡើយ
ហើយមានបុគ្គលិកសិក្សាចំនួន ៤២ នាក់ ស្រីចំនួន ២៨ នាក់។
លោកស្រីនាយិកាសាលា បានមានប្រសាសន៍ឱ្យដឹងទៀតថា ៖
ចំពោះការចែករង្វាន់សំរាប់សិស្សពូកែដែលរៀនទទួលបានចំណាត់ល្អ(ពីលេខ១ដល់លេខ៣)
នាពេលនេះគឺដើម្បីជាការលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្ស
ក៏ដូចជាខ្លួនសិស្សផ្ទាល់ឱ្យចូលរួមជាមួយសាលាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលវិស័យជាអាទិភាពទាំង៤របស់រាជរដ្ឋាភិបាល
គឺផ្លូវ , ទឹក , ភ្លើង
និងធនធានមនុស្សដើម្បីជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតហើយការចែករង្វាន់សិស្សពូកែនាពេលនេះក៏មិនមែនជាលើកទី១នោះដែរ
គឺធ្វើជារៀងរាល់ឆ្នាំ ។សូមបញ្ជាក់ផងដែរថា ៖
សម្រាប់ឆ្នាំសិក្សា២០១៨.២០១៩នេះសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងទទួលបាននូវចំណងដៃដ៏ថ្មីស្រឡាងគឺសមិទ្ធផលអគារថ្មកម្ពស់
២ ជាន់ មាន ២០ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី
ទុកជាចំណងដៃដែលពុំអាចកាត់ថ្លៃបានសម្រាប់ក្មួយៗ ចៅៗ បានរៀនសូត្រ
តទៅថ្ងៃខាងមុខបានយូរអង្វែងទៀតផងដែរ ៕ ដោយ៖ភក្ដី



No comments:
Post a Comment