(ស្វាយរៀង)៖
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង
មានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១)
នៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ឯកឧត្តម មានប្រសាសន៍បានលើកឡើង និងសង្ឃឹមថា
គ្រប់ឃុំដែលបានមកចូលនៅថ្ងៃនេះ និងអាចអនុវត្តន៍តាមគម្រោងរបស់ខ្លួន
និងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រ
គម្រោងនៅតាមបណ្តាឃុំទាំងនោះ។ កន្លងមកការក៏សាងហេដ្ឋារចនាសម្ព័ន្ធ
និងសមិទ្ធិផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគម៍
ហើយតម្រូវការទាំងនេះបានឆ្លុះបញ្ជាំងអំពីបញ្ហា
និងតម្រូវការជាក់ស្តែងដែលបានកើតឡើងនៅក្នុងមូលដ្ឋាននោះ ដូច្នេះសូមអោយ លោក លោកស្រី
ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចូលរួមគាំទ្រដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកក៏បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះគឺជាពេលវេលាលើកឡើងពីវិមជ្ឈការ
និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់អោយកាន់តែរលូន
រវាងដំណើរការក៏សាងផែនការរបស់ឃុំ ជាមួយមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល
ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍នានា ។ ជាចុងបញ្ចប់លោក
បានស្នើរអោយមន្ទីអង្គភាពពាក់ព័ន្ធទាំងនោះ ពិនិត្យមើលយ័នការក្នុងការធ្វើផែនការ
និងការអនុវត្តន៍គម្រោង អោយមានភាពរលូន ជាមួយគ្នា
ដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព
ដើម្បីគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ
ទន្ទឹមនឹងនេះត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេស នៃគម្រោងនីមួយៗអោយបានច្បាស់លាស់ ៕
ដោយ៖ភក្ដី



No comments:
Post a Comment