(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម តូច ប៉ូលីវា អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាជាអធិបតីក្នុង ទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិកា លើកទី៩
ឆ្នាំ២០១៨ និងមានការចូលរួមពី លោក ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សុខា
រ៉ាម អភិបាលស្រុករំដួល និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីនានាជុំវិញខេត្ត
សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា
ឆ្នាំ២០១៨នេះនៅបរិវេណសាលាអនុវិទ្យាល័យស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មានអ្នកចូលរួមសរុបចំនួន ៦៩១នាក់ ។
នៅក្នុងឪកាសនោះផងដែរ ឯកឧត្ដម តូច ប៉ូលីវា បានអានសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន
សែន សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយ
ដែរបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
ជាមួយរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍គ្រប់វិស័យ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម
និងផ្ដល់ការគាំទ្រដ៏សប្បុសដល់ការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់របស់រាជរដ្ឋាភិបាល
។ជាមួយនេះដែរយើងទាំងអស់គ្នា ទាំងព្រះសង្ឃនិងគ្រហស្ថ
ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចអោយបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់
"ប្រជាជន ជនបទាំងអស់និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកនដោយសមធម៍និងមាននិរន្ដរភាពនៅឆ្នាំ
២០២៥ ។
ជាមួយនេះផងដែរ លោក ហុក បូទី
មានប្រសាសន៍ថាដោយការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រុមការងារ PTWG-RWSSH និងដៃគូពាក់ព័ន្ឋ
បានធ្វើអោយប្រជាពលរដ្ឋខេត្តស្វាយរៀង បានយល់ដឹងនិងពុទ្ធិការទម្លាប់អនុវត្តន៍អនាម័យល្អ
ការធ្វើទឹកអោយមានសុវត្តិភាពមុនពេលបរិភោគ និងការសម្អាតអនាម័យលំនៅស្ថាន
ដែលធ្វើអោយប្រជាពលរដ្ធមានសុខភាពល្អ និងជីវភាពធូធារស្របនិងពាក្យស្លោកលើកឡើងថា «ការពារប្រសើរជាងព្យាបាល» ។
ជាក់ស្ដែងគិតត្រឹមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណ
៩៩.៥០% មានប្រភពទឹកប្រើប្រាស់ និងគ្រួសារប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន ៨៥.៣%
ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៨៦%
មានបង្គន់អនាម័យប្រើប្រាស់ដែលក្នុងនោះមានភូមិចំនួន២៧២ ឃុំចំនួន២០ និងស្រុកចំនួន១គឺ
ស្រុកស្វាយទាប សម្រេចបានបញ្ឃប់បន្ទោរបង់ពាសវាលពាសកាល (ODF) និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ
។ជាចុងបញ្ចប់នៃកម្មវិធីលោក ហុក បូទី ក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់
ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនាម័យល្អ
ដោយប្រើប្រាស់បង្គន់អនាម័យអោយបានគ្រប់ៗផ្ទះ និងគ្រប់មូលដ្ឋានផងដែរ ៕ ដោយ៖ភក្ដី














No comments:
Post a Comment