ខេត្តស្វាយរៀង ធ្វើពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្ត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, November 16, 2018

ខេត្តស្វាយរៀង ធ្វើពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្ត


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និង ឯកឧត្តមម៉ែន  វិបុល អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តស្វាយរៀង និងថ្នាក់ដឹកនាំស្ថាប័ននានាទូទាំងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងអភិបាល អភិបាលរងស្រុកក្រុងទាំង៨ ចូលរួមជាសាក្សីប្រកបដោយអត្ថន័យដ៏ជ្រៀលជ្រៅបំផុត ។ឯកឧត្ដម ព្រហ្ម សិទ្ធត្រា មានប្រសាសន៍ថាក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយអំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។



ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម។ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។





ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានបង្ហាញនូវជំនឿជឿជាក់ថាលោកប្រធានសាលាដំបូងខេត្តថ្មី ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ប្រកបដោយការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើគោលការណ៍តម្លាភាព និងភាពយុត្តិធម៌ផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ ។សូមបញ្ជាក់ថា យោងព្រះរាជក្រឹត្យលេខ ន ស/រ ក ត/១០១៨/១១៤០ ត្រូវបានប្រកាសលោក ឌិន សុីវុទ្ធី ប្រធានសាលាដំបូងខេត្តក្រចេះ ត្រូវផ្ទេរមកកាន់ជាប្រធានសាលាដំបូងខេត្តស្វាយរៀង ជំនួសលោក បុិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរទៅកាន់ជាប្រធានសាលាដំបូងខេត្តប៉ៃលិន ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages