ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះដូរលុយមួយកន្លែងនៅខាងត្បូងផ្សារវាលយន្ត ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, November 17, 2018

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះដូរលុយមួយកន្លែងនៅខាងត្បូងផ្សារវាលយន្ត ក្រុងស្វាយរៀង


(ស្វាយរៀង)៖ ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះដូរលុយមួយកន្លែងនៅខាងត្បូងផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីវេលាម៉ោង៤:០០រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រភពពីប្រជាពលរដ្ឋនៅជិតនោះបានអោយដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះសំ ទី អាយុ៥០ឆ្នាំ មានមុខរបរដូរលុយនិងលក់មាស ហើយទំហំនៃការខូចខាតគេពុំទាន់ដឹងនៅឡើយ។




បើតាមសម្តីរបស់លោក តូច ធី ចៅសង្កាត់រងទី១សង្កាត់ស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើម្ចាស់បានបញ្ជូលភ្លើងទូរស័ព្ទដាក់លើពូកក្នុងបន្ទប់ដេក ហើយបណ្តាលឲ្យផ្ទុះឆេះពូកហុយផ្សែងផ្អើលដល់ពលរដ្ឋជិតខាងយកបំពង់អគ្គិភ័យបាញ់ពន្លត់អស់៤បំពង់ ប៉ុន្តែមិនរលត់នោះទើបម្ចាស់ផ្ទះទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត២គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង៥ និង២០នាទីល្ងាច។





ចំពោះករណីនេះដែរគេឃើញមានលោក ណុប ចំរើន អភិបាលរងស្តីទីក្រុងស្វាយរៀង បានធ្វើការអំពាវនាវដល់រដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលបង្កដោយ ឆ្លងអគ្គីសនី ភ្លើងទៀន ភ្លើងធូកម   ភ្លើងចង្ក្រានជាដើម។ទន្ទឹមនោះលោកក៏សំណូមពរដល់ពលរដ្ឋជាអាជីវករលក់ដូរនៅខាងត្បូងទាំងអស់សូមកុំដាក់លក់នូវមុខទំនិញមកចិញ្ចើមថ្នល់ជុំវិញផ្សារដែលបង្កឲ្យកកស្ទះពេលមានអាសន្នម្តងៗ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages