(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត
និងជាប្រធានមណ្ឌលប្រឡង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ
បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារ
ប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
នៅវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង
និងមានការចូលរួមពី តំណាងក្រសួងមហាផ្ទៃចំនួន២រូប លោក លោកស្រី
ប្រធានអង្គភាពពន្ធនាគាខេត្ត ព្រមទាំងមន្ត្រីរាជការដែរពាក់ពន័ន្ធនានាជុំវិញខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម រស់ ផារិទ្ធិ
បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែរបានដាក់ក្នុងការប្រឡង
ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង
ឯកឧត្ដមក៏បានជូនពរអោយបេក្ខជនប្រឡងជាប់គ្រប់ៗគ្នា ។
សូមបញ្ជាក់ផងដែរថា
វិញ្ញាសារក្នុងប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារនេះមានចំនួន ០២គឺ៖
- ចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យពន្ធនាគារ
និងគណិតវិទ្យា រយៈពេល១ម៉ោង៣០នាទី ។
- តែងសេចក្ដី
ឬការសរសេរលិខិតរដ្ឋបាល រយៈពេល១ម៉ោង៣០នាទី ។
ហើយការប្រឡងនេះមានរយះពេលត្រឹមតែ១ព្រឹក
ហើយបេក្ខជនដែរបានដាក់សុំប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
ក្រសួងមហាផ្ទៃមានចំនួនសរុប ១១១នាក់ (ជាបុរស) ៕ ដោយ៖ភក្ដី


















No comments:
Post a Comment