(ស្វាយរៀង)៖ លោក ទីវ សុភា
ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំថ្មី
បាននាំយកអំណោយពីសប្បុរសជនជប៉ុន សម្ភារៈសិក្សាមានសៀវភៅ ប៊ិច និងថវិកាមួយចំនួន
មកចែកជូនប្អូនៗក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាជប់ព្រីង
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ
និងមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សា មេភូមិ មេឃុំ
និងអ្នកដែរពាក់ព័ន្ធជាច្រើនរូបទៀត នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
អំណោយសម្ភារៈសិក្សាដែរចែកជួនទាំងនោះរួមមាន៖
- សិស្សានុសិស្សសរុប ២១០នាក់ ក្នុងម្នាក់ៗទទួលបាន
សៀវភៅ ៣ក្បាល ប៊ិច ២ដើម និងថវិកា ១០០០រៀល ។
- លោកគ្រូអ្នកគ្រូសរុប ៧នាក់ ក្នុងម្នាក់ៗទទួលបាន
សៀវភៅ ៥ក្បាល ប៊ិច ៥ដើម សៀវភៅកត់ត្រា ១ក្បាល និងថវិកា ២០០០០រៀល ។
- ក្រុមប្រឹក្សាឃុំសរុប ៧នាក់
ក្នុងម្នាក់ៗទទួលបានថវិការមួយចំនួនផងដែរ ។
សូមបញ្ចាក់ផងដែរថា៖
អំណោយសម្ភារៈសិក្សាដែរបានចែកជូនដល់ប្អូនៗក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ
នៅសាលាបឋមសិក្សាជប់ព្រីង នេះគឺ ប៊ិច សៀវភៅ បានមកពីសប្បុរសជនជប៉ុន
ហើយថវិការទាំងអស់ដែរចំណាយបានមកពី លោក ទីវ
សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង
និងជាប្រធានក្រុមការងារចុះជួយឃុំថ្មី ផងដែរ ៕ ដោយ៖ភក្ដី





No comments:
Post a Comment