(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ម៉ែន វិបុល
អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ខួបអនុស្សាវរីយ៏លើកទី៤០
ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២-១២-១៩៧៨ ~ ០២-១២-២០១៨ ) នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ
និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា
គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត
សរុប៨០០អង្គ/នាក់ ។
ឯកឧត្ដម ម៉ែន វិបុល អភិបាល
បានអានសុន្ទរកថារបស់សម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន
ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤០នេះ ដោយបានគូសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា
ថ្ងៃទី ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ
នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ
ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ
មិនត្រឹមតែសង្គ្រោះប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត
ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង
និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ
និងអាណាចក្រនៅទូទាំងប្រទេស
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយនេះ ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន
និងរណសិសរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសមាជិក សមាជិកានៃអង្គមិទ្ទីញទាំងមូល
ក៏បានប្តេជ្ញានឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង
ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ
បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត
ដើម្បីអនុវត្តឲ្យបានកាន់តែជោគជ័យនូវកម្មវិធីនយោបាយ
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកសាង
និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌
ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៥០ ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨
បច្ចុប្បន្នបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង
និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន
សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀតជាប្រមុខដឹកនាំ ដើម្បីផ្តួលរំលំរបបឃាតក
ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ
នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ។បញ្ចប់នៃពិធី
ក៏មានការប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន
និងមានគុណបំណាច់ចំពោះប្រទេសជាតិដែលបានចូលរួម ចំនួន ១០នាក់ ក្នុង ១នាក់ទទួលបានថវិកា
១០ម៉ឺនរៀលផងដែរ ៕ ដោយ៖ភក្ដី















No comments:
Post a Comment