រកឃើញសារធាតុគីមីក្នុងងៀត ត្រីបបែល ២១គីឡូ និងងៀតត្រីផ្ទោងខូចគុណភាព៧០គីឡូក្រាម នៅផ្សារវាលយន្ត ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, December 3, 2018

រកឃើញសារធាតុគីមីក្នុងងៀត ត្រីបបែល ២១គីឡូ និងងៀតត្រីផ្ទោងខូចគុណភាព៧០គីឡូក្រាម នៅផ្សារវាលយន្ត ក្រុងស្វាយរៀង


(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យទំនិញគ្រប់ប្រភេទ និងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយបានរកឃើញសារធាតុបូរ៉ាក់ ដែលត្រូវបានអ្នកផលិតដាក់លើងៀត ត្រីបបែលផ្អែមស្រស់ ចំនួន២១គីឡូក្រាមនិងងៀតត្រី ផ្ទោងចំំនួន៧០គីឡូ ដែលខូចគុណភាពដកហូតយកទៅដុតកម្ទេចចោល ។លោក ផឹង និល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយបានរកឃើញសារធាតុគីមីប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន២១គីឡូក្រាមនិងងៀតត្រីផ្ទោង៧០គីឡូក្រាមដែលខូចគុណភាពផងដែរ។អ្នកដែលបរិភោគងៀតមានសារធាតុនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីកធ្វើអោយបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។









លោកបានបញ្ជាក់ថា ការចុះពិនិត្យទំនិញ​នេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ រាល់ប្រភេទងៀតបបែលដែលផ្ទុកសារធាតុគីមីនិងត្រីងៀតខូចគុណភាពនេះ








លោកក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ និងត្រូវចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង។




សូមបញ្ជាក់ថាចាប់ពីពេលនេះតទៅប្រពលរដ្ឋណាដែលមានសង្ស័យចំពោះមុខទំនិញដែលខ្លួនបានទិញនៅផ្សារវាលយន្តថាមានសារធាតុគីមីនោះគឺមានមន្ត្រីកាំកុងត្រូលប្រចាំការនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីពិនិត្យនិងធ្វើតេស្តទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់។ល។ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគជាប្រចាំថ្ងៃផងដែរ ៕ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages