សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការថ្នាក់ខេត្តដើម្បីបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២២ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, December 3, 2018

សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការថ្នាក់ខេត្តដើម្បីបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២២

(ស្វាយរៀង)៖  ក្រោមអធិបភាពឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងប្រធានក្រុមការងារPTWG-RWSSHថ្នាក់ខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ចូលរួមអធិបតី ក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការថ្នាក់ខេត្តដើម្បីបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាលពាសវាលពាសកាល(ODF) នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានកាអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ លោក លោកស្រី អភិបាលក្រុង/ស្រុក ទាំង៨ អង្គការពាក់ព័ន្ធ ។



ឯកឧត្ដម តូច ប៉ូលីវ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងការយកចិត្តទុកដាក់អនុវត្តន៍ការងារនៅមូលដ្ឋានផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើអោយសម្រេចបានជោគជ័យល្អប្រសើរ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ។ ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដមអភិបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ  កាល់ពីថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅដែលមានក្រុមការងារ PTWG-RWSSH ជាសេនាធិការបានរៀបចំសិក្ខាសាលាបង្កើតផែនការសកម្មភាពថ្នាក់ខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហានទី២ ឆ្នាំ២០១៩-២០២៣ ជាពិសេសដើម្បីអោយផែនការសកម្មភាពថ្នាក់ខេត្ត ជំហានទី២ អនុវត្តន៍កាន់តែប្រសិទ្ធភាព និងទទួលបានជោគជ័យ ម្យ៉ាងទៀតដោយមានការគាំទ្រពីអង្គការ Unicef និងអង្គការ Water Aid  កាល់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារ PWG-RWSSH បានរៀបចំសិក្ខាសាលាបង្កើតផែនការសកម្មភាពខេត្ត ដើម្បីសម្រេចបានជាខេត្តបញ្ឃប់ការបន្ទោរបង់ពាសវាលពាលកាលក្នុងគោលដៅដ៏សំខាន់គឹឺជម្រុញអោយខេត្តស្វាយរៀងសម្រេចបាន ODF  នៅឆ្នាំ២០២២ ។



លោក ហុក បូទី មានប្រសាសន៍ថា ដោយការខិតខំប្រឹងប្រែងអនុវត្តន៍របស់ក្រុមការងារ PTWG-RWSSH ថ្នាក់ខេត្ត និងដៃគូពាក់ព័ន្ឋ ដែលបានរៀបចំសកម្មភាពថ្នាក់ខេត្ត ដើម្បីសម្រេចបានជាខេត្តបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងនាមប្រធានលេខាធិការដ្ឋាន សូមសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ជាពិសេស លោកលោកស្រី អភិបាល ក្រុង/ស្រុក ទាំង៨ មេត្តាយល់ដឹងអោយច្បាស់នូវចំណុចទាំងប្រាំមួយ នៃផែនការសកម្មភាពថ្នាក់ខេត្ត ដើម្បីសម្រេចបានជាខេត្តបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាលគឺ៖



១. ការសម្របសម្រួល
២. ការធ្វើផែនការ
៣. ហិរញ្ញវត្ថុ
៤. ការផ្គត់ផ្គង់សេវា
៥. ការពិនិត្យ និងតាមដាន
៦. ការរៀបចំស្ថាប័ន ក្នុងការទទួលបានជោគជ័យនៃផែកការសកម្មភាពថ្នាក់ខេត្ត ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages