ប្រជាពលរដ្ឋរស់នៅឃុំចន្ទ្រា ខេត្តស្វាយរៀង សូមច្រានចោលទាំងស្រុងរឿងដែលគេថា បានជួលដីស្រែទៅឲ្យប្រទេសវៀតណាម - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, December 4, 2018

ប្រជាពលរដ្ឋរស់នៅឃុំចន្ទ្រា ខេត្តស្វាយរៀង សូមច្រានចោលទាំងស្រុងរឿងដែលគេថា បានជួលដីស្រែទៅឲ្យប្រទេសវៀតណាម


(ស្វាយរៀង)៖ តាមប្រជាពលរដ្ឋរស់នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទា ខេត្តស្វាយរៀង បាននាំគ្នាចេញមកបរិសេធចំពោះការឡើងរបស់លោក គង់ មុនីកា តាមរយៈគណនី Facebook ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថា មានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរខ្មែរ ក្នុងការរៀបចំជួលដីរាប់រយហិកតា ទៅឲ្យវៀតណាមធ្វើស្រែចំការ ដោយក្នុងមួយហិកតា មានតម្លៃប្រមាណ១លានរៀល នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងសូមឱ្យម្ចាស់ Facebook នេះ ធ្វើកែតម្រូវឡើងវិញផងដែរ ។លោក អៀម រិទ្ធ ជាប្រជាពលរដ្ឋម្នាក់រស់នៅ ភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់អោយដឹងថា សព្វថ្ងៃនេះ លោកមានមុខរបរធ្វើស្រែ និងចិញ្ចឹមសត្វគោក្របីមាន់ទារួមផ្សំ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ ហើយលោកពុំបានជួលដីស្រែទៅឱ្យពលរដ្ឋវៀតណាមធ្វើនោះទេ ព្រមទាំងធ្វើការបដិសេធ ចំពោះការចោទប្រកាន់ដែលបានបង្ហោះតាមបណ្តាញសង្គម Facebook



លោកក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំចន្ទ្រានេះ ខណៈដែលដល់រដូវធ្វើស្រែ តែងតែទៅទិញស្រូវពូជពីប្រទេសវៀតណាម ហើយអាជីវករលក់ស្រូវពូជ បានដឹកស្រូវពូជមកឱ្យដល់ទីកន្លែង រួចក៏ត្រឡប់ទៅវិញ។ ចំពោះការថែទាំ និងបច្ចេកទេស លោកបានជួលប្រជាជនវៀតណាម មកបង្ហាត់បង្ហាញដល់កម្មករខ្មែរ តែល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។ចំណែកអ្នកស្រី នង ចិន្តា ពលរដ្ឋម្នាក់រស់នៅភូមិចន្ទ្រា ក៏បានផងដែរបញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំចន្ទ្រានេះ មិនបានជួលដីស្រែទៅឱ្យពលរដ្ឋវៀតណាម ធ្វើស្រែនោះទេ គ្រាន់តែជួលខាងបច្ចេកទេស ឱ្យមកបង្ហាត់បង្ហាញក្នុងការធ្វើស្រែតែប៉ុណ្ណោះ ដោយព្រឹកមក ល្ងាចទៅវិញ។
ទាក់ទងនិងរឿងរ៉ាវនេះដែរ លោកអភិបាលស្រុកចន្ទ្រា ក៏បានបញ្ជាក់ផងដែរថា ក្រោយពីមានព័ត៌មានថា មានការជួលដីស្រែឱ្យពលរដ្ឋវៀតណាម ដែលបានបង្ហោះជាសារធារណៈតាមបណ្តាញសង្គម Facebook ពីលោក គង់ មុនីកា លោកបានចាត់តាំងក្រុមការងារថ្នាក់ស្រុក ០១ក្រុម ដឹកនាំដោយលោក រាជ បុន អភិបាលរងស្រុក ចុះពិនិត្យភ្លាម។



តែពេលក្រុមការងារ បានចុះដល់ទីតាំងជាក់ស្តែងឃើញថា នៅចំណុចដីស្រែដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ២០០ ក្នុងឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង គឹមានប្រជាពលរដ្ឋខ្មែរឈ្មោះ ហួត យ៉ិត ភេទប្រុស ជាអ្នកធ្វើស្រែ។ ក្រុមការងារ បានពិនិត្យឃើញមានខ្ទម០៣ខ្នង ស្រូវពូជ០២ពុំនូក ត្រាក់ទ័រ០១គ្រឿង និងមានប្រជាពលរដ្ឋខ្មែរ ស្នាក់នៅទីនោះ ដើម្បីបង្កបង្កើនផលស្រូវប្រដេញទឹក ពុំមានជនជាតិវៀតណាម មកធ្វើស្រែលើដីខ្មែរទេ។លោក ហួត យ៉ិត ប្រជាពលរដ្ឋធ្វើស្រែនៅឃុំចន្រ្ទានោះ ក៏បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានទៅទិញស្រូវពូជពីប្រទេសវៀតណាម ហើយអាជីវករលក់ស្រូវពូជ បានដឹកស្រូវពូជមកឱ្យដល់ទីកន្លែង រួចគេក៏ត្រឡប់ទៅវិញ ចំពោះការថែទាំ និងបច្ចេកទេស គឺលោកបានជួលប្រជាជនវៀតណាម មកបង្ហាត់បង្ហាញដល់កម្មករខ្មែរ ល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។តាមការស្រាវជ្រាវ ក្រុមការងារស្រុក រកឃើញថា គ្មានជនជាតិវៀតណាម មកជួលដីធ្វើស្រែលើទឹកដីខ្មែរ ក្នុងភូមិសាស្រ្ត ដូចការលើកឡើងនោះឡើយ។«ចំពោះប្រជាពលរដ្ឋវៀតណាមដែលចូលមកនេះ គឺគាត់មកបង្ហាត់បង្ហាញបច្ចេកទេសដល់កសិករខ្មែរ និងជួយដល់ម្ចាស់ស្រែ ក្នុងការបំបែកគុម្ពស្រូវ បាញ់ថ្នាំបំផ្លាញសត្វល្អិត និងពេលល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។


ដូចនេះ ការលើកឡើងរបស់លោក គង់ មុនីកា មិនពិតឡើយ រដ្ឋបាលស្រុកចន្រ្ទា សុំស្នើលោកប្រធានគណបក្សឆន្ទៈខ្មែរ ធ្វើការកែតម្រូវ និងសុំទោសសាធារណមតិ នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ចៀសវាងការភាន់ច្រឡំពីសាធារណជន» ។ប្រជាពលរដ្ឋ នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ក៏បានសំណូមទៅអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងដែលពាក់ពន្ធ័សូមជួយជីកប្រឡាយទឹក និងផ្តល់គ្រាប់ពូជស្រូវ ព្រោះសព្វថ្ងៃការធ្វើស្រែត្រូវទិញទឹកពីវៀតណាម ទិញពូជស្រូវ​ ជី ថ្នាំសំលាប់សត្វល្អិត និងបច្ចេកទេសរបៀបធ្វើស្រែ ការថែទាំក៏ត្រូវជួលគេ ដូច្នេះគោលបំណងដែលធំឱ្យអាជ្ញាធរជួយនោះ គឺជីកប្រឡាយទឹកនិងផ្តល់ពូជស្រូវ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages