(ស្វាយរៀង)៖ លោក ថន ថាវុទ្ធា អភិបាលរងស្រុក
បានអញ្ជើញចូលរួមក្នុង ពិធីបញ្ចុះបឋមសិលាសាសង់បុស្បុកតម្កល់ព្រះពុទ្ធបដិមា
សាលាបឋមសិក្សាស្វាយជ្រំ និងមានការចូលរួមពី លោក អ៊ឹម មេសា លោកនាយក-នាយករង
លោកគ្រូអ្នកគ្រូ និងព្រះសង្ឃ នៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង ។
លោកមានប្រសាសន៍ ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ
យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ
ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន
និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ
និងជាមូលធនមនុស្សប្រកបដោយគុណភាព
មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ។
នៅចុងបញ្ចប់នៃពិធីក៏មានចែកអំណោយ ដល់ ចាស់ជរា
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រួមមាន ៖
- កុំព្យូទ័រចំនួន ២គ្រឿង
- ម៉ាស៊ីនព្រីនធ័រ ១គ្រឿង
- លោកគ្រូអ្នកគ្រូចំនួន ៣០នាក់
ក្នុងម្នាក់ៗទទួលបានថវិការ ១៥,០០០រៀល
- សិស្សានុសិស្សចំនួន ៦៤នាក់
ក្នុងម្នាក់ៗទទួលបានថវិកា ៤,០០០រៀល
- ចាស់ជរាចំនួន ១០នាក់ ក្នុង១ម្នាក់ៗទទួលបាន អង្ករ
២៥គក្រ ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ភួយ ១ និងថវិការ ២០,០០០
រៀល សូមបញ្ជាក់ផងដែរថា ការសាសង់បុស្បុកតម្កល់ព្រះពុទ្ធបដិមា
នៅសាលាបឋមសិក្សាស្វាយជ្រំ នេះថវិការដែរបានកសាងទាំងអស់សរុបចំនួន ជាង២ពាន់ដុល្លារ ៕
ដោយ៖ភក្ដី
















No comments:
Post a Comment