លោក ភោគ វណ្ណថន មេឃុំក្រោលគោ សូមច្រានចោលរឿងព័ត៌មានដែលគេថា លោកមិនចុះហត្ថលេខាតាមការស្នើសុំធ្វើបណ្ណកម្មសិទ្ធដីធ្លីរបស់ប្រជាពលរដ្ឋ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 7, 2018

លោក ភោគ វណ្ណថន មេឃុំក្រោលគោ សូមច្រានចោលរឿងព័ត៌មានដែលគេថា លោកមិនចុះហត្ថលេខាតាមការស្នើសុំធ្វើបណ្ណកម្មសិទ្ធដីធ្លីរបស់ប្រជាពលរដ្ឋ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានអញ្ជើញជាអធិបតីនៅក្នុង កិច្ចប្រជុំក្រុមប្រឹក្សាឃុំក្រោលគោ ស្រុកស្វាយជ្រំំ ខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន១១នាក់ រួមទាំងស្មៀនឃុំផងដែរ បានធ្វើការច្រានចោលនិងបដិសេធចំពោះសារព័ត៍មាននិងការចុះផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម(face book) ដោយបានធ្វើការចោទប្រកាន់ថាៈលោក មេឃុំក្រោលគោ មិនព្រមចុះហត្ថលេខាតាមពាក្យស្នើសុំបណ្ណកម្មសិទ្ធដីធ្លីជាលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ។
លោក ភោគ វណ្ណថន បានអះអាងថា ​ការដែលលោកមិនចុះហត្ថលេខា តាមការស្នើរសុំធ្វើបណ្ណកម្មសិទ្ធដីធ្លីរបស់ប្រជាពលរដ្ឋឈ្មោះ សា លាង នោះដោយសារសំអាងហេតុផលដូចខាងក្រោម៖





-ទី១ លោកបានអនុវត្តទៅតាមការសម្រេចរបស់គណៈកម្មាការចម្រុះ ដែលបានប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ២០១៤ ដែលក្នុងនោះ មានសមាសភាពចូលរួមពីលោកអភិបាលរងស្រុកស្វាយជ្រុំ លោកប្រធានវាលក្រុមវិនិច្ឆ័យដីធ្លី ជាលក្ខណៈប្រពន្ធ័ លោកប្រធានភូមិបាលស្រុកស្វាយជ្រុំ ព្រមទាំងក្រុមប្រឹក្សាឃុំអាណត្តិមុនបានសម្រចថា មិនចេញប្លង់កម្មសិទ្ធជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារនោះទេ ព្រោះជាដីផ្សារកម្មសិទ្ធរបស់រដ្ឋ ។
-ទី២ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារក្រោលគោ ជំទាស់មិនឲ្យចេញប្លង់ថ្មីនេះទេ ប្រសិនបើចេញប្លង់ដីថ្មី ជូនលោក សា លាង គឺត្រូវចេញប្លង់ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារក្រោលគោនេះផងដែរ។




-ទី៣ លោកសូមបដិសេធទាំងស្រុងចំពោះការលើកឡើងថា លោកអភិបាលរងស្រុកស្វាយជ្រំ ហែម សារិទ្ធ បានណែនាំរូបលោកចំនួនពីរដងហើយ ដោយធាតុពិតគឺគ្មានទេ ហើយលោកក៏សំណូមពរឲ្យសារព័ត៌មានដែរបានចុះផ្សាយកែតម្រូវឡើងវិញតាមការពិតជាក់ស្តែង ។
លោកបានបញ្ជាក់ថា បើច្បាប់រកឃើញថាឈ្មោះ សា លាង ពិតជាមានដីត្រឹមត្រូវ ដែលអាចចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ នោះលោកនឹងចុះហត្ថលេខាឲ្យភ្លាម តែក្រុមគណៈកម្មាការចម្រុះបានរកឃើញថា ដីផ្សារកម្មសិទ្ធរបស់រដ្ឋនោះ លោកមិនចុះហត្ថលេខាឲ្យទេព្រោះវាជារឿងខុសច្បាប់ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages