ពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម និងសប្បកម្មខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 7, 2018

ពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម និងសប្បកម្មខេត្តស្វាយរៀង


(ស្វាយរៀង)៖  ក្រោមអធិបភាពលោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្ម ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ និងមានការចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទី និងមន្ត្រីដែរពាក់ពន័ន្ធនានាជុំវិញខេត្ត ។មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ឡាយ ណាវីន ក៍បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង និងអង្គភាពរដ្ឋាករទឹកដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការគាំទ្រដល់បរិយាកាសនៃការវិនិយោគនិងដំណើរការប្រព្រឹត្តទៅនៃសហគ្រាសធុនតូច ធុនមធ្យមនិងសិប្បកម្មក្នុងខេត្តជាពិសេសក្នុងវិស័យទឹកស្អាតស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។





ក្នុងឱកាសនោះផងដែរឯកឧត្ដម ហែម ពិសិដ្ឋ មានប្រសាសន៍ថា ចំពោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង ដែលត្រូវប្រកាសតែងតាំងប្រគល់ភារកិច្ចនិងផ្ទេរភារកិច្ចនៅថ្ងៃនេះដែលសុទ្ធសឹងជាមន្ត្រីធ្លាប់មានបទពិសោធន៍ការងារនិងមានស្នាដៃល្អក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនហើយសូមឱ្យមន្ត្រីរាជការទាំងអស់គ្នាចាត់ទុកថានេះគឺជាកម្លាំងចលករជំរុញទឹកចិត្តឱ្យកាន់ខិតខំប្រឹងប្រែងដើម្បីកសាងបាននូវស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួននាពេលខាងមុខសម្រាប់បម្រើឱ្យផលប្រយោជន៍រួមរបស់អង្គភាព ។




សូមបញ្ជាក់ផងដែរថា៖ តាមដីកាស្តីពីការតែងតាំងប្រគល់ភារកិច្ចជូនមន្ត្រីរាជការរបស់រដ្ឋបាលខេត្តស្វាយរៀងលេខ ០៤៧/១៨ ដក.តត ចុះថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨ សម្រចត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ៣រូប នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង មានដូចជា៖
-ទី១. លោក ចាន់ វណ្ណសុខា ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្វាយរៀង
-ទី២. លោក កែវ ផល្លាសម្បត្តិ ឋានន្តរស័ក្កិ អនុមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាប្រធានការិយាល័យទឹកស្អាត






-ទី៣. លោក លន់ ម៉ារ៉ាឌី ឋានន្តរស័ក្ក ក្រមការថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការនៃក្របខ័ណ្ឌក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាអនុប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ
-ទី៤. ត្រូវបានប្រគល់ភារកិច្ចជូនលោកស្រី ទេព ពិសាល ឋានន្តរស័ក្កិលេខាធិការរដ្ឋបាលថ្នាក់លេខ៤ នៃក្របខ័ណ្ឌលេខាធិការរដ្ឋបាល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាអនុប្រធានការិយាល័យទឹកស្អាត
-ទី៥. ត្រូវបានផ្ទេរភារកិច្ចលោក អុឹម មេសា ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួង ឧស្សាហកម្មនិងសិប្បកម្ម ពីប្រធានការិយាល័យទឹកស្អាតជា ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តស្វាយរៀង។ជាចុងបញ្ចប់នៃកម្មវិធី លោកបានប្ដេជ្ញាចិត្តថា៖ ខិតខំបំពេញភារកិច្ចក្នុងតួនាទីអោយបានល្អប្រសើរ ចូលរួមសហការជាមួយបណ្ដារមន្ទីរ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលរាល់ការអនុវត្តន៍ភារកិច្ចអោយបានល្អ ដើម្បីភាពរីកចំរើនការអភិវឌ្ឍន៍ជាបន្ដបន្ទាប់នៅក្នុងអង្គលោកផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages