ឯកឧត្តម ហែម ពិសិដ្ឋ ធ្វើសន្និសីទ និងអនុវត្តវិធានការជុំវិញករណីចាក់ដីរំលោភចូលដីព្រែក នៅផ្សារប្រសូត្រ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, December 9, 2018

ឯកឧត្តម ហែម ពិសិដ្ឋ ធ្វើសន្និសីទ និងអនុវត្តវិធានការជុំវិញករណីចាក់ដីរំលោភចូលដីព្រែក នៅផ្សារប្រសូត្រ ខេត្តស្វាយរៀង


(ស្វាយរៀង)៖  ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេតស្វាយរៀង បានធ្វើសន្និសិទ្ធសារពត៌មាន និងអនុវត្តវិធានការជុំវិញករណីបុគ្គលឈ្មោះ ជា សុខា ដែលចាក់ដីរំលោភចូលដីព្រែក នៅផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានការិយាល័យអន្តរវិស័យខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច លោកអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអ្នកសារពត៌មានជាច្រើនរូបទៀត ។នៅក្នុងឱកាសនោះឯកឧត្តម ហែម ពិសិដ្ឋ បានលើកយកនូវចំណុចសំខាន់ៗ មួយចំនួនពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់ប្រមុខ នៃរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបំរើសេវាប្រជាពលរដ្ឋ ក៏ដូចជាការភិវឌ្ឍន៍ជាដើម រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងខេត្តស្វាយរៀង ជាក់ស្តែងករណីចាក់ដីរំលោភមកចូលព្រែក ហើយកំពុងត្រូវបានដោះស្រាយនៅថ្ងៃនេះ។





ឯកឧត្តមក៏បានលើកយកនូវចំនុចសំខាន់ៗជាច្រើនទៀតជុំវិញការសាងសង់ផ្សារប្រសូត្រថ្មីនេះ និងបានបកស្រាយយ៉ាងក្បោះក្បាយដល់អ្នកសាពត៌មាននិងមហាជនទូទៅបានជ្រាប។លោកក៏បានបើកឱកាសអោយបងប្អូនអ្នក សារពត៌មានលើកយកនូវសួរនិងចម្ងល់ផ្សេងៗផងដែរ បន្ទាប់ពីធ្វើការបកស្រាយនូវបញ្ហាខាងលើជាមួយក្រុមសារពត៌មានលោក និងក្រុមការងារ ពាក់ព័ន្ធជាច្រើនរូបទៀត រួមទាំងអ្នកសារពត៌មានបានអញ្ជើញចុះទៅដល់ទីកន្លែងចាក់ដីរំ លោភចូលព្រែកនោះ ដើម្បីប្រើប្រាស់ គ្រឿងចក្រធ្វើការកាយដីដែលបានលួច ចាក់លើសចូលព្រែកនោះចេញអោយដូចដើមឡើងវិញ ។





សូមបញ្ចាក់ផងដែរថា ក្រោយពីអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋានបានដឹងពីករណីនេះ ក្រុមការគណៈកម្មការចម្រុះដោះស្រាយដីធ្លី បានចុះទៅហាមឃាត់អោយបញ្ឈប់សកម្មភាពនេះ និងធ្វើការដោះស្រាយដោយអោយម្ចាស់ផ្សារ ដែលចាក់ដីលើសចូលព្រែកនោះកាយមកខាងលើ អោយដូចដើមវិញ ហើយការអនុវត្តវិធានការនោះបាននឹងកំពុងចាប់ផ្តើមនៅរសៀលថ្ងៃនេះផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages